Thursday, October 8, 2020

ចិនបញ្ចេញប្រតិកម្មខ្លាំងៗចំពោះសារព័ត៌មានឥណ្ឌា ដែលបានចាត់ទុកកោះតៃវ៉ាន់ជា «ប្រទេស»

(ញូដេលី)៖ ប្រទេសចិនបានប្រាប់ឱ្យប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បញ្ឈប់ការហៅកោះតៃវ៉ាន់ថា «ប្រទេស» ព្រោះកោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ ប្រតិកម្មខ្លាំងៗរបស់ចិននេះ បានកើតមានឡើងបន្ទាប់ពីអត្ថបទនៃសារព័ត៌មានឥណ្ឌា ត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាត អំពីបុណ្យជាតិរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។ នៅក្នុងសេក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនប្រចាំទីក្រុងញូដេលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា សូមរំលឹកប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាជាមិត្តថា ប្រទេសចិនជាគឺមានតែមួយគត់នៅក្នុងពិភពលោក នោះគឺសាធារណរដ្ឋប្រជាមានិតចិន (PRC)។ ដូច្នេះយើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានឹងរក្សាគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា លើបញ្ហាកោះតៃវ៉ាន់ ក៏ដូចជាបញ្ជៀសការបំពានលើគោលនយោបាយចិនតែមួយ»។ ជុំវិញបញ្ហាខាងលើនេះ ប្រទេសឥណ្ឌាមិនទាន់ទាំងបានធ្វើការបកស្រាយអ្វីផង ស្រាប់តែរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសិព វូ (Joseph Wu) បានចេញមុខតបតទៅចិនវិញថា ការប៉ុនប៉ងរបស់ចិនក្នុងបញ្ចុះបញ្ចូលប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា នឹងមិនបានសម្រេចឡើយ។ គួរជម្រាបថា ប្រតិបត្តិកម្មរបស់ចិនកើតមានឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាមួយចំនួន បានចុះផ្សាយអត្ថបទស្ដីពីថ្ងៃបុណ្យជាតិរបស់តៃវ៉ាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នៅក្នុងអត្ថបទនេះដែលបានធ្វើឱ្យចិនក្ដៅក្រាហាយទាំងនោះ គឺមានអមមកជាមួយរូបថតប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) និងកោតសរសើរឥណ្ឌាជាដៃគូរបស់តៃវ៉ាន់ ព្រមទាំងការសរសេរថាតៃវ៉ាន់ជាប្រទេស៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...