Thursday, October 15, 2020

ជូនដំណឹង! រដ្ឋបាលខេត្តតាកែវ ប្រកាសផ្អាកមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ ធ្វើរាចរណ៍នៅលើផ្លូវជាតិលេខ២ និងលេខ៣ ជាបណ្តោះអាសន្នដោយសារទឹកជំនន់

(ភ្នំពេញ)៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសផ្អាកមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តតាកែវដោយសារទឹកជំនន់។ នេះតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តតាកែវ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។ តាមសេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា ចំពោះផ្លូវជាតិលេខ២ ចាប់ពី KM លេខ៣១+00 ដល់ KM លេខ៧៥+000 (ពីររង្វង់អូចំបក់ ដល់កំពង់ដង្កោព្រំប្រទល់ ខេត្តកណ្តាល)។ ចំពោះផ្លូវជាតិលេខ៣ (ចាប់ពីអង្គតាសោម ដល់គីឡូម៉ែត្រ ៣៦+00 ព្រំប្រទល់ខេត្តកណ្តាល)។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើរដោយក្រុមការងារស្នងការដ្ឋាន អញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង តាមបណ្តោយផ្លូវជាតិលេខ២ ពីទីរួមខេត្តតាកែវ ឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្តស្រុកបាទី ឃុំត្រពាំងសាបចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ និងចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ២ ដោយដុំៗកុំពុងរងការកំរាមកំហែងដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិត ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង។ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការ និងសហការី នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅនិងកន្លែង ដើម្បីទ្រោលសភាពការណ៍ដែលកើតឡើងជាយថាហេតុ ក្នុងប្រតិបត្តិការជួយសង្រ្គោះ បងប្អូន ប្រជាពលរដ្ឋបានទាន់ពេលវេលា៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...