Wednesday, October 14, 2020

សាឡង់ដឹកខ្សាច់មួយគ្រឿងដាច់ខ្សែមកបុកគឿងជាប់កណ្ដាលស្ពានត្រាញ់ បណ្ដាលឲ្យប្រេះស្ពាននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចុះពិនិត្យ

(កណ្ដាល)៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សាឡង់ដឹកខ្សាច់មួយគ្រឿងដាច់ខ្សែមកបុកគឿងជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយពេលនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះពិនិត្យ និងរកដំណោះស្រាយចំពោះបញ្ហានេះ។ បើតាមសេចក្ដីរាយការណ៍ សាឡង់ដឹកខ្សាច់នេះ បានដាច់ខ្សែនៅមុននេះបន្តិច ហើយអណ្ដែតមកបុកចំកណ្ដាលស្ពានត្រាញ់តែម្ដង នាក្បាលព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដែលកំពុងបង្កហានិភ័យយ៉ាងខ្លាំងព្រោះស្ពានមានស្នាមប្រេះខ្លះៗហើយ។ តែទោះយ៉ាងណា គេពុំទាន់ដឹងថាម្ចាស់សាឡង់ជានរណានោះឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...