Wednesday, October 14, 2020

សកម្មភាពរបស់អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមជាមួយកម្លាំងចម្រុះ ជួយដល់ពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ បាបចូលរួមជាមួយកម្លាំងចម្រុះ ជួយដល់ពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថបានចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...