Sunday, September 6, 2020

លិខិតមិត្តអ្នកអាន៖ នួន ជា ជេរឌុចថា អាចោលម្សៀត

(ភ្នំពេញ)៖ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ តែ១ពព្រិចភ្នែក ឌុច រលាយកាយដោយគ្មានបានវេចស្ពាយអ្វីទៅជាមួយទេ ប៉ុន្តែបន្សល់នូវកេរ្តិ៍ឈ្មោះដ៏អសោច ជាប់ឈ្មោះជាមេឃាតកគុកទួលស្លែង មេម៉ាស៉ីន សម្លាប់មនុស្ស មេសួរចម្លើយ មេកត់ត្រាចម្លើយសារភាពរបស់ជនរងគ្រោះដែលក្លាយជាអ្នកទោសដោយត្រូវចោទប្រកាន់ថាជា CIA ឬ KGB និងមេមនោគមន៍វិជ្ជា។ *មេកត់ត្រា៖ គុកទួលស្លែងមានឯកសារកំណត់ត្រាចំនួន៤លាន។ រូបថតរបស់អ្នកទោសចំនួនជាង ៥ពាន់សន្លឹក។ ឯកសារប្រមាណ៤សែនទំព័រត្រូវបានចងក្រងរួចដោយប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប័ណ្ណសារសម្រាប់ការចងចាំពិភពលោករបស់អង្គការយូនេសស្កូដែលឆ្នាំ២០២០នេះ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីការចងចាំសកល ហើយអគ្គនាយិកាអង្គការនេះ លោកស្រី Audrey Azoulay បានថ្លែងថា «បេសកកម្មរបស់សារមន្ទីរគុកទួលស្លែងគឺសំខាន់ ដើម្បីលើកកំពស់សន្តិភាព និងធានាតាមរយៈប័ណ្ណសារនេះ ថាឧក្រិដ្ឋកម្មដ៏ឃោរឃៅបែបនេះនឹងមិនកើតទៀតជាដាច់ខាត»។ អាស័យដ្ឋានសម្រាប់អានព័ត៌មានលម្អិតៈ https://en.unesco.org/news/unesco-jikji-memory-world-prize-2020-awarded-tuol-sleng-genocide-museum-cambodia)។ *ស្មេរនៅចងចាំថានៅឆ្នាំ១៩៨១៖ *នួន ជា បានសួរ ឌុច ថា តើឯកសារនៅគុកទួលស្លែង បានបំផ្លាញចោលអស់ឬនៅ ព្រោះខាងយើងឯណេះ គេកម្ទេចអស់ហើយ? (សួរក្នុងន័យបំបាត់ភស្តុតាង) *ឌុច ឆ្លើយថា បង នួន អើយនៅស្រម៉ាមប៉ាកទាំងអស់ហ្នឹង (ឌុចកម្ទេចមិនទាន់ព្រោះរត់ចេញពីគុកទួលស្លែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩) *នួន ជា ឮយ៉ាងដូច្នេះក៏ជេរឌុចថា «អាចោលម្សៀត»។ បើ ឌុច ធ្វើទាន់ គុកទួលស្លែងប្រាកដជាគ្មានឯកសារ សម្រាប់ការចងចាំពិភពលោកទេ។ ស្មេរយល់ថា យុវជនគ្រប់ជាតិសាសន៍ត្រូវមកមើល និងយល់ដឹងដើម្បីចៀសវាងការជាន់ដានប្រវត្តិសាស្ត្រ។ *មេមនោគមន៍វិជ្ជា៖ ឌុចប្រាកដជាទទួលមនោគមន៍វិជ្ជាពីមេធំ គឺ នួន ជា បងធំទី២ បន្ទាប់ពីបងធំទី១ ប៉ុល ពត ព្រោះរឿងនៅទួលស្លែង ឌុច បានសារភាពថា ស្តាប់តែបទបញ្ជាពីបងនួន គឺ នួន ជា នេះឯង។ ជាមនោគមន៍វិជ្ជា ដែលសាយភាយដោយបរទេស ក្នុងដំណាក់កាលសង្រ្គាមត្រជាក់ ជម្លោះរវាងខៀវ និងក្រហម មានមួយអត់មួយ តើបន្សល់ទុកអ្វីខ្លះមកដល់កូនខ្មែរសព្វថ្ងៃ? មិនមែនត្រូវប្រើពេលតិចទេ ដើម្បីស្តារឡើងវិញនោះ ប៉ុន្តែត្រូវរៀនទទួលអ្វីដែលយើងមានព្រោះរងគ្រោះដោយរបបខ្មែរក្រហម គ្មានជាតិសាសន៍ណាជួបប្រទះទេ ខ្ទេចខ្ទីរខ្លាំងណាស់ រហូតដលខ្មែរលែងចង់រស់ជាខ្មែរ។ ជនរងគ្រោះបានទទួលយុត្តិធម៌តាមរយៈការកាត់ក្តីអន្តរជាតិ១ ដែលចូលរួមដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិពិព្រោះថា ឧក្រិដ្ឋកម្មរបស់បនខ្មែរក្រហម មិនមែនប្រឆាំងតែនឹងប្រជាជនកម្ពុជាមួយទេ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ មរណភាពរបស់ ឌុច តាមបណ្តាញសង្គម ប្រជាជនកម្ពុជាបានអហោសិកម្មទៅហើយ ដើម្បីបិទទំព័រដ៏ខ្មៅងងឹតសុន្យសុង និងបើកទំព័រថ្មីដ៏ភ្លឺថ្លា។ ដោយអតីតកុមាររងគ្រោះ នៃរបបអាវខ្មៅ ពីជួរសមុទ្រកម្ពុជា!
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...