Monday, September 7, 2020

ហុងកុង៖ មនុស្សជិត ៣០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មតវ៉ាមួយ ជុំវិញការពន្យាពេលបោះឆ្នោត

(ហុងកុង)៖ មន្ត្រីប៉ូលីសហុងកុង បានរាយការណ៍ថា ក្រុមបាតុករចំនួន ២៨៩នាក់ត្រូវបានចាប់ខ្លួន នៅថ្ងៃអាទិត្យនេះ ដែលភាគច្រើនជាប់សង្ស័យពីបទប្រមូលផ្តុំគ្នាខុសច្បាប់។ នេះយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃអាទិត្យនេះ កម្លាំងប៉ូលីសហុងកុង បានគូសបញ្ជាក់ថា «ក្នុងចំណោមពួកគេ(ទាំង ២៨៩នាក់) មាន ២៧០នាក់ជាប់សង្ស័យថា បានប្រមូលផ្តុំគ្នាខុសច្បាប់ ខណៈ ០៥នាក់ទៀតបានប្រព្រឹត្តត្រឹមត្រូវនៅតាមទីសាធារណៈ និងបុរស ០៥នាក់ផ្សេងទៀត ត្រូវបានជាប់សង្ស័យថាមិនមានឯកសារអត្តសញ្ញាណត្រឹមត្រូវ។ ចំណែកឯ មនុស្សដែលនៅសេសសល់ ត្រូវបានចាប់ខ្លួន ពីបទសង្ស័យថាបានវាយតបលើមន្ត្រីប៉ូលីស»។ គួរជម្រាបថា នៅព្រឹកថ្ងៃអាទិត្យនេះ មានហ្វូងមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅឯតំបន់ Yau Ma Tei និងតំបន់ Mong Kok ដើម្បីសម្តែងការមិនពេញចិត្តចំពោះការពន្យាបោះឆ្នោតក្នុងតំបន់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះតែម្តង។ ប៉ុន្តែអាជ្ញាធរបានសម្រេចពន្យារពេល ហោចណាស់មួយឆ្នាំដោយសារតែជំងឺ COVID-19។ ក្រុមមប្រឆាំងអះអាងថា អាជ្ញាធរហុងកុងបានពន្យាពេលបោះឆ្នោត ដោយខ្លាចគណបក្សរបស់ខ្លួន ធ្វើមិនបានល្អក្នុងបោះឆ្នោត។ មន្ត្រីប៉ូលីសហុងកុង បានអះអាងថា ពួកគេបានចេញសញ្ញាព្រមានជាច្រើនដង ដល់អ្នកដែលប្រមូលផ្ដុំគ្នា និងបានស្នើសុំឲ្យពួកគេបំបែក ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តប្រមូលផ្ដុំគ្នា។ ដូច្នេះពួកគេក៏បានសម្រេចបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកហ្វូងបាតុករ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...