Friday, September 6, 2019

អ៊ីរ៉ង់មិនខ្វល់នឹងលុយ១៥ពាន់លានដុល្លាររបស់បារាំង ហើយបន្តរំដោះខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអែរ២០១៥ បន្តិចម្តងៗ

(តេហេរ៉ង់)៖ ទោះជាបារាំងបានបង្ហើបថា អ៊ីរ៉ង់នឹងទទួលបានប្រាក់កម្ចី ១៥ពាន់លានដុល្លារអាមេរិក ប្រសិនបើប្រទេសនេះគោរពឲ្យបានខ្ជាប់ខ្ជួនឡើងវិញ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងមហាអំណាច ៥ + ១ យ៉ាងណាក្តី ទីក្រុងតេហេរ៉ង់នៅតែបន្តកាត់បន្ថយការគោរពរបស់ខ្លួនថែមទៀត ចំពោះកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។ តាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់សហភាពអឺរ៉ុប (EU) រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានប្រកាសថា ប្រទេសអ៊ីរ៉ង់បានដកចេញវិញទាំងអស់ នូវការដាក់កំហិតលើសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកនុយក្លេអ៊ែររបស់ខ្លួន។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មានមួយបានចេញផ្សាយថា បារាំងចង់ផ្តល់ប្រាក់កម្ចីទំហំរហូតដល់ ១៥ពាន់លានដុល្លារឲ្យអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ យល់ព្រមត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឲ្យពេញលេញដូចដើមឡើងវិញ។ គួរជម្រាបថា កាលពីខែឧសភាកន្លងទៅចំខួបមួយឆ្នាំដែលអាមេរិក ដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ទីក្រុងតេហរ៉ង់បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបោះបង់ចោលការគោរពមួយចំនួន នៃកិច្ចព្រមព្រៀងនេះជារៀងរាល់ ៦០ថ្ងៃម្តង លុះត្រាតែប្រទេសអឺរ៉ុបដែលជាហត្ថលេខីទាំងអស់ អាចធានាការពារផលប្រយោជន៍របស់អ៊ីរ៉ង់ នៅក្រោមកិច្ចព្រមព្រៀងនេះឲ្យបាន ចំពោះមុខការដាក់ទណ្ឌកម្មធ្ងន់ៗឡើងវិញ ពីសំណាក់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...