Friday, September 6, 2019

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ពង្រឹងការពារជាតិជាកាតព្វកិច្ចសមស្របតាមរដ្ឋធម្មនុញ្ញ ធានាថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ស័យ

សមិទ្ធិផលនានានារួមមាន ក្លោងទ្វារធំ របង រូបសំណាកខ្ទីងចំនួន១គូរ ផ្លូវបេតុង ស្លាកបញ្ជា នៃបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១២៨ និងអគារស្នាក់នៅសិក្ខាកាម សាលាហ្វឹកហ្វឺនពលទាហានទី១ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រួមទាំងការប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ បំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់នៃបញ្ជាការដ្ឋាន កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ពិធីនេះបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅក្នុងមតិស្វាគមន៏ និងរបាយការណ៍របស់ឧត្តមសេនីយ៏ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានឲ្យដឹងថា បញ្ជាការដ្ឋាន កងពលតូចលេខ១២៨ ជាអង្គភាពចល័ត មានភារកិច្ចទទួលខុសត្រួវនៅក្នុងភូមិសាស្ត្រ និងក្របខ័ណ្ឌយោធភូមិភាគ ក៏ដូចជានៅតាមបណ្តាព្រំដែនកម្ពុជា-ឡាវ កម្ពុជា-វៀតណាម និងការកសាងពង្រឹងអង្គភាពឲ្យមានការរីកចម្រើន រឹងមាំលើគ្រប់វិស័យ។ លោក ហួត ឈាង ក្នុងនាមនាយទាហាន នាយទាហានរងពលទាហានចំណុះយោធភូមិភាគទី១ ក៏បានសម្តែងនូវភក្តីភាព និងថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត ដែលបានខិតខំជំរុញឲ្យការស្ថាបនា កសាងហេដ្ឋារចនាសម្ព័ន្ធនានា ជូនបញ្ចាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ និងសាលាហ្វឹកហ្វឺនពលទាហានទី១ យោធភូមិភាគទី១ បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលបានផ្តល់ជូននាយទាហាន នាយទាហាន និងពលទាហានចំណុះយោធភូមិភាគទី១ មានភាពកក់ក្តៅក្នុងការបំពេញភារកិច្ចជូនរាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខកងទ័ពជាប្រចាំ។ ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានសំដែងនូវការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ ក្នុងភារកិច្ចទទួលខុសត្រូវ ក្នុងភូមិសាស្ត្រផ្ទៃក្នុង និងតាមបណ្ដោយព្រំដែន ជាពិសេសការបន្តយកចិត្តទុកដាក់ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យតាមរយៈការកសាងនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនក្នុងអង្គភាព។ លោក បានបញ្ជាក់ថា ការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាមូលដ្ឋានដ៏ចាំបាច់មួយសម្រាប់ការដឹកនាំបញ្ជា កសាងកម្លាំង និងពង្រឹងប្រៀបការពារជាតិ។ លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ការពង្រឹងប្រៀបការពារជាតិ មិនមែនមានគោលដៅក្នុងគោលបំណងបង្កសង្គ្រាមនោះទេ តែជាកាតព្វកិច្ចសមស្រប តាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ព សម្រាប់កិច្ចការការពារជាតិ ការធានាថែរក្សាសន្តិភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសក្នុងប្រទេស និងតាមបណ្ដោយព្រំដែន ដែលទាំងនេះជាផ្នែកមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខឲ្យស្របតាមស្ថានការណ៍ និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ។ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនាព្រះមហាក្សត្រ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចុះ ត្រូវបង្កើនការយកចិត្តទុកដាក់លើ ការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់សភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់ចំណេះដឹង ធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់កងទ័ពក្នុងការពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដីឲ្យបានរឹងមាំថែមទៀត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...