Thursday, September 12, 2019

លោក គួច ចំរើន ទទួលអាហារូបករណ៍ពីប្រទេសថៃ១០កន្លែង និងអាហាររូបករណ៍ពីប្រទេសចិន ៥កន្លែង

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ទទួលអាហារូបករណ៍សិក្សានៅប្រទេសថៃ ១០កន្លែង និងអាហារូបករណ៍ ទៅសិក្សានៅ ប្រទេសចិន ៥កន្លែង ជូនដល់សិស្ស និស្សិតដែលមានបំណង បន្តការសិក្សាថ្នាក់ ឧត្តមសិក្សានៅ ក្រៅប្រទេស តាមរយៈលោក សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ពន្ធ័យុវជនអាហារូករណ៍ (ស២)។ លោក សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) បានមានប្រសាសន៍ថា ក្រុម ប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍បានផ្ដល់អាហារូបករណ៍ សម្រាប់សិស្ស និស្សិតខេត្តព្រះសីហនុ ដែលចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាក្រៅប្រទេសចំនួន ១៥កន្លែង ក្នុងនោះអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ១០កន្លែង និងអាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន ៥កន្លែង។ ទន្ទឹមនោះ លោក ក៏បានបញ្ជាក់ថា នឹងបន្តផ្ដល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតខេត្តព្រះសីហនុ បន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំខាងមុខបន្តទៀត។ ហើយលោកនឹងបន្តស្វែងរកអាហារូបករណ៍ នៅតាមប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប ដើម្បីបង្កើនធនធានមនុស្ស ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះលោក ប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) ដែលបានផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត ខេត្តព្រះសីហនុ នាពេលនេះសកម្មភាពទាំងអស់នេះជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...