Tuesday, July 16, 2019

សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីមូលហេតុដែលសម្តេច «គ្រេចស្មា»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានទម្លាយនូវអាថ៌កំបាំងដែលធ្វើឲ្យសម្តេចគ្រេចស្មា ហើយត្រូវចេញទៅពិនិត្យ និងព្យាបាលនៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗកន្លងមកនេះ។ បន្ទាប់ពីលាក់ទុកអស់ជាច្រើនថ្ងៃរួចមកនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចទម្លាយចេញនូវមូលហេតុដែលបណ្តាលឲ្យសម្តេចតេជោគ្រេចស្មា គឺដោយសារដួលកង់លើស្មៅ ក៏គ្រេចស្មាតែម្តងទៅ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់មនុស្សវ័យចំណាស់ដែលមានអាយុលើសពី៥០ឆ្នាំ សូមកុំជ្រើសរើសយកកីឡាជិះកង់ ព្រោះអាចនាំមកនូវគ្រោះថ្នាក់ ឬឈឺខ្លួនប្រាណដូចសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា ហេតុអ្វីបានខ្ញុំគ្រេចស្មា? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ រពឹស។ មកពីហ្សឺណែវ ប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាត មានទាំងមួកសុវត្តិភាពផង។ ជិះកង់បានប្រហែល៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿនបែរជាកង់ដួលទៅលើស្មៅធ្វើឱ្យ ខ្ញុំគ្រេចស្មាខាងស្តាំ។ សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះ ជាប្រភេទកង់ប្រណាំងដែលទើបទិញមក សម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថា អាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ប្រភេទនេះ នាំគ្រោះថ្នាក់ ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។ ក្មេងរពឹសមិនងាយរាងចាលទេ តែចាស់រពឹសឆាប់រាងចាលណាស់។ មានឡាន មានម៉ូតូជិះតែមកគ្រោះថ្នាក់ដោយសារកង់មកពី រពឹស»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...