Thursday, July 11, 2019

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាប្រជាជនពិភពលោក លើកទី៣០ ក្រោមប្រធានបទ «ខួប២៥ឆ្នាំ នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីក្នុងពិធី ទិវាប្រជាជនពិភពលោក លើកទី៣០ ក្រោមប្រធានបទ «ខួប២៥ឆ្នាំ នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ»។ ក្នុងពិធីនេះក៏មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ មកពីបណ្ដាស្ថាប័ន ក្រសួងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ពិធីនេះ ធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។ កម្ពុជាប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងរួមចំណែកក្នុងឋានៈជាប្រទេសមួយ ដែលរួមជាមួយប្រទេសទាំងអស់លើពិភពលោក បន្ដផ្ដោតការយកចិត្តទុកដាក់ ទៅលើដំណោះស្រាយ បញ្ហាប្រជាជនដែលកំពុងកើតមាន និងដែលអាចកើតមាន នាថ្ងៃខាងមុខរបស់ប្រទេសនីមួយៗ និងចាត់ទុកប្រជាជន ជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍ និងជាគោលដៅចុងក្រោយ សម្រាប់ការអភិវឌ្ឍ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...