Tuesday, July 9, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ នឹងត្រឡប់មកកម្ពុជានៅថ្ងៃស្អែក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីមន្ទីរពេទ្យសិង្ហបុរីហើយ ដោយលោកនឹងត្រឡប់មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីត្រៀមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ នេះបើតាមការ Comment របស់លោកនៅក្នុង Facebook របស់ក្រុម «ចំរៀងគ្រួសារខ្មែរ»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកខំមិនយ៉ាងដូច្នេះថា៖ «ពុកបានចេញពីមន្ទីពេទ្យមកនៅសណ្ឋាគារតាំងពីព្រឹកមិញម្ល៉េះ ថ្ងៃទី១០ កក្កដា នឹងត្រឡប់ទៅវិញដើម្បីដឹកនាំ ប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ អរគុណបងប្អូនជនរួមជាតិ ដែលបានជូនពរ ឬបារម្ភពីសុខភាពខ្ញុំ»។ ថ្លែងពីប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ដល់ក្រុមចម្រៀងគ្រួសារខ្មែរ ដោយលើកឡើងថា៖ «ពុកនៅអាចចូលរួមកម្មវិធីចម្រៀងគ្រួសារខ្មែរបាន។ យមរាជមិនត្រូវការជីវិតពុកទេ ព្រោះយមរាជត្រូវការឱ្យនៅការពារកូនៗ និងប្រជាជនកម្ពុជាតទៅទៀត។ ពួកចង់ឱ្យពុកស្លាប់ពិតជាខកចិត្ត ពេលឃើញពុកនៅមានលទ្ធភាពចូលរួមជាមួយកូនៗបាន»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានសុំលុបចោលរាល់ជំនួបទាំងឡាយ ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ដោយសារតែសម្តេចត្រូវអញ្ជើញទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធបញ្ហាគ្រិចស្មាខាងស្តាំ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...