Wednesday, July 24, 2019

ក្រសួងការបរទេស ប្រកាសរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពពេលផ្ដល់ទិដ្ឋាកាចូលព្រះរាជាណាចក្រកម្ពុជា

ដើម្បីរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាព ពេលផ្តល់ទិដ្ឋាកាចូលកម្ពុជា ក៏ដូចជាការពារអធិបតេយ្យភាពជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសទាំងអស់ ពិនិត្យមើលឲ្យបានហ្មត់ចត់ និងច្បាស់លាស់ពីគោលបំណងជនបរទេស ដែលស្នើសុំទិដ្ឋាកាចូលមកកម្ពុជា ។ គួររម្លឹកថា មានជនបរទេសដែលជាសមាជិកសភាអឺរ៉ុបប្រមាណ៦នាក់ បានប្រកាសចូលមកប្រទេសកម្ពុជាដើម្បីអមដំណើរជាមួយលោក សម រង្ស៊ី ដែលខ្លាចរាជរដ្ឋាភិបាលខ្មែរចាប់ខ្លួនតាមសាលដីការរបស់តុលាការ។ បើតាមលោក សុខ ឥសាន ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទមិនអោយជនបរទេសណាដែលមានបំណងបង្កអសន្តិសុខ ឬមានបំណងធ្វើអោយចលាចលសង្គម ចូលមកជាន់ដីប្រទេសកម្ពុជាបាន ដូចដែលប្រទេសខ្លះបានធ្វើការហាមឃាត់មន្ត្រីជាន់ខ្ពស់កម្ពុជាមិនអោយចូលទឹកដីរបស់គេដូចគ្នាដែរ។ ម្យ៉ាងវិញទៀត ក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានចេញរួចទៅហើយថា នេះជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិអធិបតេយ្យរបស់កម្ពុជា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅនឹងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងកុងស៊ុល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...