Tuesday, July 16, 2019

ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំកិច្ចប្រជុំ និងផ្សព្វផ្សាយវិធានការត្រៀមបង្ការ ដើម្បីដោះស្រាយពេលមានគ្រោះមហន្ដរាយ

ក្រចេះ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តក្រចេះ និងផ្សព្វផ្សាយវិធានការត្រៀមបង្ការ និងការឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើងនារដូវទឹកជំនន់ពេលខាងមុខ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីរាជការ តាមមន្ទីរអង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូរ និងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ទូទាំងខេត្ត ប្រមាណ៣៤០នាក់ ។ តាមរបាយការណ៍របស់លោក វ៉ា ថន អភិបាលខេត្ត បានឲ្យដឹងថា ក្រៅពីទឹកជំនន់ខេត្តក្រចេះតែងតែរងនូវមុខសញ្ញាគ្រោះអាសន្នមួយចំនួនទៀតដូចជា គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្រ្ទាក់ រន្ទះ និងអគ្គីភ័យជាដើម ដែលតែងតែយាយីអាយុជីវិត្តមនុស្ស សត្វ ខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន។ ទន្ទឹមនោះដែរខេត្តក៏បានធ្វើការផ្សព្វផ្សាយតាមគ្រប់ប្រព័ន្ធ និងបានត្រៀមបង្ការរួចរាល់ពីគ្រប់មធ្យោបាយចម្រុះ និងកម្លាំងចម្រុះ ដើម្បីចុះអន្តរាគមន៍ជួយសង្រ្គោះ និងជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈ ជាពិសេសមានទាំងសេវាថែទាំអនាម័យសុខភាព មាននៅជាប់ជាប្រចាំផងដែរ ។ ដែលទាំងនេះ មានការចូលរួមសហការគាំទ្រពីអាជ្ញាធរ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងពីអង្គការដៃគូរអភិវឌ្ឍន៍នានាផងដែរ ។ នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ធ្វើការកោតសរសើរដល់អាជ្ញាធរខេត្តរួមនិងក្រុងស្រុកឃុំសង្កាត់ ដែលបានរួមសហការគ្នាក្នុងការត្រៀមបង្ការ និងវិធានការឆ្លើយតបគ្រោះមហន្តរាយ និងថែរក្សាការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនឲ្យទាន់ពេលវេលា ដើម្បីឲ្យជៀសផុតពីការរងគ្រោះ។ ហើយកំលាំងដែលត្រូវត្រៀមជួយសំខាន់បំផុតដែលជាកម្លាំងស្នូល គឺកម្លាំងសមត្ថកិច្ច ប្រជាការពារ និងយុវជន ហើយត្រូវមានការបែងចែកជាក្រុមដើម្បីងាយគ្រប់គ្រង និងជួយសង្គ្រោះ ជៀសវាងភាពរញ៉េរញ៉ៃនិងបង្កគ្រោះថ្នាក់បន្ថែមទៀត ។ ហើយឆ្លើយតបទៅនឹងការជួយសង្រ្គោះ និងស្តារឡើងវិញ ដែលមាន៣ ដំនាក់កាលគឺ ពេលបន្ទាន់ បឋមរយះពេលខ្លី និងរយៈពេលវែង ដូច្នេះខាងក្រសួងពាក់ព័ន្ធត្រូវត្រៀមបង្ការកញ្ចប់ថវិការ និងសម្ភារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដោយគិតលើអាយុជីវិតជាអាទិភាព ហើយត្រូវគិតថាគាត់ចង់បានអ្វីនៅពេលជួបគ្រោះ និងក្រោយចប់គ្រោះមហន្តរាយ ។ អាជ្ញាធរត្រូវចុះសិក្សាវាយតម្លៃប៉ាន់ប្រមាណពីផលប៉ះពាល់ និងធ្វើគម្រោងផែនការស្នើ ដើម្បីឆ្លើយតបនិងស្តារឡើងវិញប្រកបដោយប្រសិទ្ធភាពចំគោលដៅបន្ទាន់ និងត្រូវចូលរួមឲ្យបានផុលផុសទាំងអស់គ្នាជាមួយកម្មវិធីទទួលដំណឹងគ្រោះអាសន្នមហន្តរាយនានា ទៅតាមតំបន់នីមួយៗដែលខ្លួនរស់នៅ តាមរយះការចុះឈ្មោះជាសមាជិក១២៩៤ ហើយសូមឲបន្តផ្សព្វផ្សាយពីស្ថានភាពព័ត៌មានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងប្រុងប្រយ័ត្នត្រៀមបង្ការជំលៀសនិងសង្រ្គោះ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...