Wednesday, July 3, 2019

កាសែតរដ្ឋចិន៖ «អំពើហិង្សា និងការរំលោភបំពានច្បាប់ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេដ្ឋកិច្ចរបស់ហុងកុង»

(ហុងកុង)៖ សារព័ត៌មានរដ្ឋចិន People's Daily នៅថ្ងៃពុធនេះបានព្រមានថា អំពើហិង្សា និងការរំលោភបំពានច្បាប់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ក្នុងនាមជាតំបន់ពាណិជ្ជកម្មពិសេសដាច់គេរបស់អន្តរជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងអត្ថបទរបស់ខ្លួនចុះផ្សាយនៅថ្ងៃពុធនេះ People's Daily បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេចំពោះការខ្វែងគំនិតគ្នា ទោះបីជាបញ្ហានោះធំប៉ុណ្ណាក៏ដោយ... ប៉ុន្តែបើយើងទាំងអស់គ្នាផុងខ្លួន ទៅក្នុងល្បិចកិច្ចកលនៃនយោបាយរបស់អ្នកដទៃ ឬបង្កើតការបែកបាក់ ឬក៏ប្រឆាំងគ្នាទៅវិញទៅមកគ្នា នោះវានឹងមិនផ្ដល់ផលចំណេញអ្វីឡើយ ក្រៅតែពីធ្វើឱ្យខូចខាតកិត្តិយស សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុងហុងកុងតែប៉ុណ្ណោះ»។ គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករបានផ្ទុះ ឡើងនៅក្នុងបាតុកម្មតវ៉ាមួយនាឱកាសនៃការប្រារព្ធខួបលើកទី ២២ នៃការប្រគល់ក្រុងហុងកុង ពីអង់គ្លេសទៅឱ្យចិនគ្រប់គ្រង (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។ បាតុកម្មនេះបានបណ្ដាលឱ្យ មនុស្សជាច្រើននាករងរបួស ខណៈបាតុករខ្លះបានសម្រុកចូល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងអគារសភាក្រុងហុងកុង។ ដោយឡែករដ្ឋាភិបាលចិន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើកការស៊ើបអង្កេត និងចាប់ខ្លួនក្រុមបាតុករដែលធ្វើសកម្មភាពខុសច្បាប់ ដោយអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...