Wednesday, July 3, 2019

បងប្អូនពលរដ្ឋខ្មែរមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងកក់ក្តៅ និងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយ

ក្នុងឱកាសអញ្ជើញមកដល់កន្លែងស្នាក់នៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវេលាម៉ោងជាង ៦ល្ងាច ម៉ោងនៅស្វីស ត្រូវនឹងម៉ោងជាង ១១យប់ម៉ោងនៅកម្ពុជា ថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស មានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អ៊ឺរ៉ុបជាច្រើនដែលពួកគេទាំងអស់បង្ហាញនូវភាពសប្បាយរីករាយដែលបានមកទទួលស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់។ ពលរដ្ឋខ្មែរបានបង្ហាញចំណាប់អារម្មណ៍ត្រេកអរដែលបានជួបមេដឹកនាំរបស់ខ្លួនដោយផ្ទាល់និងបានគូសបញ្ជាក់ថា លោកគឺជាមេដឹកនាំមួយរូបដ៏ល្អដែលបានលះបង់ជីវិតដើម្បីប្រទេសជាតិ លះបង់អ្វីៗទាំងអស់ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ លោកក៏បានគូសបញ្ជាក់ថា ការចោទប្រកាន់ថាការមកទទួលស្វាគមន៍ប្រមុខដឹកនាំប្រទេសនេះមានការសូកប៉ាន់នោះ គឺជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះដែលតែងតែចង់ជាន់ពន្លិចប្រទេសរបស់ខ្លួមមិនឱ្យរីកចម្រើននិងល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយលោកទទូចឱ្យអ្នកដែលចោទប្រកាន់បែបនេះមកស្បថចំពោះមុខលោកទៀតផង។ លោកបានបន្តថា អ្នកដែលចោទប្រកាន់បែបនោះ គឺជាអ្នកដែលមិនចង់ឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខ គឺជាអ្នកដែលចង់ឃើញខ្មែរអន់ថយ ហើយលោកសង្កត់ធ្ងន់ថា លោកមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយដែលលោកត្រូវចំណាយពេលវេលា លុយកាក់ និងអ្វីៗទាំងអស់ដើម្បីមកទទួលស្វាគមន៍មេដឹកនាំរបស់ខ្លួន។ លោកក៏បានសង្កត់បញ្ជាក់ថា ពលរដ្ឋខ្មែរនៅទីនោះ គឺតែងតែគាំទ្រ នយោបាយ និងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពលរដ្ឋខ្មែរម្នាក់នៅប្រទេសបារាំង ក៏បានបង្ហាញចំណាប់អារម្មណ៍ថា កញ្ញាមានមោទនភាពដែលបានឃើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កសាងប្រទេសជាតិយើងឱ្យរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃមិនចាញ់ប្រទេសក្រៅឡើយ។ ពលរដ្ឋខ្មែរមួយរូបនៅប្រទេសស្វ៊ីស ក៏បានបង្ហាញចំណាប់អារម្មណ៍គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិយើងឱ្យរីកចម្រើនទៅមុខ ដឹកនាំប្រទេសជាតិបានល្អ រុងរឿង សន្តិភាព និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...