Thursday, July 25, 2019

ទស្សនៈ​មិត្តអ្នក​អាន​ ៖ «សកម្មភាព​របស់​ គង់​ រ៉ៃ​យ៉ា​ និង​ សួង​ នាគព័ន្ធ​ អាច​​ជារឿង​ សម្ល​រ​កំពឹស​»

នៅរាល់​ពេល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ប៉ះចំ​សកម្មជន​ដែល​ជាអតីត​បក្ស​ប្រឆាំង​ ក្រុម​សង្គម​ស៊ីវិល​ដែល​ជាសម្ព័ន្ធមិត្ត​របស់​ពួក​គេ​ តែង​ចេញ​មុខលើក​ឡើង​ថា​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ ជាការ​បង្ក្រាប​អ្នក​តិទៀន​ដ៏អយុត្តិធម៌​ និង​​ជា​​រឿង​​ដែល​​​​ធ្ងន់​ធ្ងរ​មិន​អាចទទួល​យក​បាន​ ឬគួរ​ឱ្យ​សោក​ស្តាយ​ជា​ដើម​​​។​ តាមពិត​ ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​សុទ្ធ​តែ​ទទួល​បាន​នូវ​ថវិកា​ បច្ចេកទេស​ និង​​ការ​បង្ហាត់​បង្រៀន​​​អំពី​​ការ​​សំដែង​​មតិ​ដែល​​មាន​ចរិត​ញុះញង់​ អុជអាល​ និង​បញ្ឆេះ​កំហឹង​ ដែល​សារ​សំដែង​មតិ​របស់ពួកគេនោះ​​មើល​ដោយ​សើរៗ​ទៅ​គឺ​ហាក់​ដូច​ជាការ​សំដែង​​ម​តិ​ដោយ​អហិង្សា​ ប៉ុន្តែ​តាម​ការ​ពិត​វា​គឺ​ជា​​ឆ្នួន​បញ្ឆេះ​កំហឹង​ប្រជា​ជន​ ដែល​​បរទេស​ជាចៅហ្វាយ​នាយ​ពួក​​គេ​ធ្លាប់​បាន​ប្រើ​ប្រាស់​ក្នុង​ការ​​ផ្តួល​រំលំ​រដ្ឋាភិបាលជាច្រើន​នៅម​ជ្ឈឹម​បូព៌ា និង​អាមេរិក​ឡាទីន​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ។​​​​ ​​​​​ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ប្រតិកិរិយា​ ដែល​មាន​វិទ្យុ​អាស៊ី​សេរី​ (RFA)ជាមេក្លោង​ក្នុង​ការ​បំពុល​ព័ត៌មានផង​ដែរ​​។​ ករណី​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ដែល​បាន​កន្លង​ទៅ​អស់​រយៈពេល​បីឆ្នាំ​ទៅ​ហើយ​នោះ​ ត្រូវ​បាន​​ក្រុម​សកម្មជន​អតី​ត​បក្ស​ប្រឆាំង​​ លើក​យក​មក​ធ្វើ​ជាប្រធាន​បទ​ដើម្បី​បង្ក​ចលាចលក្នុង​​សង្គមសារ​​ជាថ្មី​ឡើង​​វិញ​ បើ​ទោះ​បី​ជា​សំណុំ​រឿង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ចំពោះ​ឃាត​ករ​ដៃ​ដល់​ឈ្មោះ​ អឿត​ អាង​ ដោយ​កាត់​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ទៅ​ហើយ​ក្តី​។​ ករណី​នេះ​ ពួក​គេ​បានប្រើ​ប្រាស់​​អតីត​សកម្មជន​អតីតគណបក្ស​ប្រឆាំង ​​​ឈ្មោះ​ គង់​ រ៉ៃ​យ៉ា​ និង​ សួង​ នាគព័ន្ធ​ ឱ្យ​ចេញ​មុខ​ធ្វើ​សកម្មភាព​​ជាចំហ​ក្នុង​ការ​ប្រមូល​ផ្តុំ​កំលាំង​យុវជន ​​តាម​រយៈ​ការ​បោះពុម្ព​អាវ​យឺត​​ដែល​មាន​រូប​លោក​ កែម​ ឡី​​ រួម​ជាមួយ​សារ​ញុះញង់​ និងចែក​ខិតប័ណ្ណ​​ផ្សព្វ​ផ្សាយ​នូវ​​សារ​​បញ្ឆេះ​​​កំហឹង​​នៅ​ទី​​សា​ធា​រណៈ​ដែល​​ទង្វើ​​នេះ​​គឺ​​ជា​ការ​​សំដែង​មតិ​មិន​ស្រប​ច្បាប់​​​។​​​​ ក្រោយ​ការ​ចាប់​ខ្លួន​ តុលាការ​ក្រុង​ភ្នំពេញ​បាន​​ចោទ​ប្រកាន់​ឈ្មោះ​ គង់ រ៉ៃយ៉ា និង ឈ្មោះ​ សួង នាគព័ន្ធ ដូច​ៗ​​គ្នា​​ពី​បទ ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​ជាអាទិ៍​» តាម​​បញ្ញត្តិ​​មាត្រា​​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បទ​ចោទ​នេះ​តុលាការ​​​សំអា​ង​​ថា​​ ជន​សង្ស័យ​​ទាំងពីរ​​អាច​​បង្ក​​ឱ្យ​​ប៉ះពាល់​​ដល់​​របៀប​រៀប​រយ​​សណ្ដាប់​ធ្នាប់​​សាធារណៈ​ និង​​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹកវរ​​ធ្ងន់ធ្ង​រ​ដល់​​សន្តិ​សុខ​​សង្គម​។​ បន្ទាប់​ពី​មាន​ការ​អនុវត្ត​ច្បាប់ដោយ​តុលាការកម្ពុជា​​​​​បែរ​​ជា​ស្ថាន​ទូត​មហាអំណាច​មួយ ​​​​​​​និង ​អង្គ​កា​រ​​​​សិទ្ធិ​​មនុស្ស​​ដែល​​ជាសម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​​មួយ​​ចំនួន​​​តូច​​​បាន​​​លើក​​​ឡើង​​ថា​ ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ឬ​ការ​ជួបប្រ​​ជុំ​គ្នា​​​មាន​ការ​រឹត​បន្តឹង​ និង​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ទៅ​​វិញ​។​​ ទន្ទឹម​គ្នា​នេះ​ អតីតគណបក្សសង្គ្រោះជាតិ ដែល​កំពុង​បង្កើត​ជាក្រុម​ឧទ្ទាម​​ក្រៅ​ច្បាប់​នៅក្រៅ​ប្រទេស​​ក៏​បាន​ទាមទារឱ្យអាជ្ញាធរដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញដែរ​​ ដែល​ចំណុច​នេះ​ហាក់​បង្ហាញ​ឱ្យ​ឃើញ​កាន់​តែច្បាស់​ថា​ សកម្មភាព​របស់​ពួក​គេ​ធ្វើ​ឡើង​ដោយ​មាន​ការគាំទ្រ​ជាសំងាត់​។​ តាម​ការពិត​ ចំណាត់​ការ​របស់​សមត្ថកិច្ច​ និង​តុលាការ​ គឺ​ធ្វើ​ឡើង​ដោយ​មាន​ព័ត៌មាន​ និង​មូល​ដ្ឋាន​ច្បាប់​ច្បាស់​លាស់​។ ផ្ទុយទៅ​វិញ​ ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​មហាអំណាច​មួយ​នោះ និង​ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ជាសម្ព័ន្ធមិត្ត​​ខ្លួន​​ទេ​​​ដែល​​គ្មាន​​​មូល​ដ្ឋាន​​ច្បាស់​​លាស់​​នោះ​។ ជាទូទៅ​ បើ​ជន​ជាប់​ចោទ​ទាំង​ពីរ​គ្រាន់​តែ​ប្រារព្ធ​ខួប​ និង​គោរព​វិញ្ញាណ​ក្ខ័ន្ធ​លោក កែម ឡី​ គឺ​មិន​ខុស​​​ច្បាប់​ឡើយ​ ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​ទាំង​ពីរ​នាក់​គឺ​មាន​រឿង​ផ្សេង​នៅពីក្រោយ​។ ការ​គោរព​ ឬ​ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​សព​ គេ​អាច​ទៅ​ប្រារព្វ​ធ្វើ​នៅ​ចេតិយ​ដំកល់​សព​ ឬ​ក៏​ធ្វើ​ចង្ហាន់​មួយ​ស្រាក់​ឧទ្ទិស​កុសល​ជូន​អ្នក​ស្លាប់​តាម​រយៈព្រះ​សង្ឈ​នៅតាម​ទី​អារាម​គឺ​ជារឿង​គោរព​ស្រឡាញ់​ណាស់​ទៅ​ហើយ​ ប៉ុន្តែ​សកម្មភាពពិធី​រំលឹក​ខួប​លោក​ កែម ឡី​ ​របស់​សកម្មជន​អតី​ត​​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​គឺ​មាន​ចេតនា​បង្កភាព​វឹក​វរ ​ចលា​ចល​​ដល់​​សង្គម​​ជាតិ​ដែល​រៀប​ចំ​ដោយ​មាន​អង្គការ​ចាត់​តាំង​ និង​បណ្តាញ​នៅពីក្រោយ​យ៉ាង​ពិត​ប្រាកដ​។​ ដូច្នេះ​ ប្រសិន​បើ​គ្មាន​ការ​ទប់​ស្កាត់​ឱ្យ​ទាន់​ពេល​វេលា​ទេ​ នោះ​អាច​នឹង​មាន​អស្ថេរភាព​សង្គម​ជាក់​ជាមិន​ខាន​។​ អ្វី​ដែល​គួរឱ្យ​​ចាប់​អារម្មណ៍​នោះគឺ​​ នរណា​ក៏ដឹង​ដែរ​ថា​ពួក​គេ​ទាំង​ពីរ​នាក់​នោះ​សុទ្ធ​តែ​ជា​អតី​ត​សកម្មជន​របស់​បក្ស​ប្រឆាំងដែល​ត្រូវ​តុលាការ​កំពូល​បាន​រំលាយ​ចោល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ មក​ម្លេះ​​ ហើយ​​ឈ្មោះ​ គង់ រ៉ៃ​យ៉ា​ នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ២​០១៦​ ដោយ​​តុលាការ​បាន​​ចោទ​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​» បន្ទាប់​ពី​ជន​ម្នាក់​នេះ​បាន​ប្រកាស​ឱ្យ​មហាជន​ចូល​រួម​ធ្វើ​បដិវត្តន៍​​ពណ៌​​តាម​​បណ្ដាញ​សង្គម​ជា​មួយ​នឹង​រូប​ខ្លួននោះ​​។​ ជារួម​ ក្រោយ​ការ​ចាប់​ខ្លួន​នេះ​​សមត្ថកិច្ច​អាច​​កត់​​សំគាល់​​នូវ​​មុខ​​សញ្ញា​​មួយ​ចំនួន​ ដែល​គេ​អាច​វាយ​តំលៃ​ថា​ជាក្រុម​ដែល​អាច​នៅ​​ពី​​ក្រោយ​​ខ្នង​​ក្នុង​​ការ​​រៀប​ចំផែន​ការ​ គាំទ្រ​ផ្តល់​​ថវិកា​​ និង​​ជំរុញ​​ឱ្យ​​ពួក​គេ​ធ្វើ​​សកម្មភាពប្រមូល​ផ្តុំ​ និង​បង្ក​ចលាចល​ក្នុង​សង្គម​ ​តាម​រយៈ​​ការ​​​សំដែង​​​នូវ​​ប្រតិក​ម្ម​​ថ្កោល​​ទោស​​ចំពោះ​​ការ​​អនុវត្ត​​ច្បាប់​​របស់​​សមត្ថកិច្ច​​​​​។​ ករណី​នេះ​ ត្រូវ​បាន​គេ​វាយ​តំលៃ​ថា​ « សកម្មភាព​របស់​ គង់​ រ៉ៃ​យ៉ា​ និង​ សួង​ នាគព័ន្ធ​ អាច​​ជារឿង​ សម្ល​រ​កំពឹស​» ។ ដូច្នេះ​ហើយ​ បាន​ជា​តុលាការ​សំរេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​នេះ​ ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត​រក​ប្រភព​ដែល​នៅពីក្រោយ​ខ្នង​មុន​នឹង​ឈាន​ដល់​ការ​សំរេច​សេចក្តី​។ ​​ទោះជា​យ៉ាង​ណា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ ការ​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ឱ្យ​មាន​ការ​តតាំង​ក្តីគ្នា​​នៅ​តុលាការ​ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​សិទ្ធិ​មនុស្ស​ និងការ​អនុវត្ត​ច្បាប់ដូច​​នៅ​​ក្នុង​​ប្រទេស​​ស៊ីវីល័យ​នានា​ក្នុង​ពិភព​លោក​ដូច្នោះ​ដែរ​ ហើយ​​ការ​​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ គង់​ រ៉ៃយ៉ា​ និង​ សួង​ នាគព័ន្ធ​ នៅពេល​នេះ​ គឺ​​ជា​​វិធាន​​ការ​​​អនុវត្ត​​​ច្បាប់​​​លើ​​​ជន​​​សង្ស័យ​ប៉ុណ្ណោះ​​។​ ប៉ុន្តែ​ ជារឿយៗ​ មេឧទ្ទាម​ក្រៅ​ច្បាប់​ដែល​រស់​​យ៉ាង​សុខ​សាន្ត​នៅ​​​ក្រៅ​​ប្រទេស​តែង​​តែ​​​ប្រើ​​ប្រាស់​​​ប្រជាពលរដ្ឋ​​ និង​អតីត​សកម្មជនរបស់​ខ្លួន​​ឲ្យ​​​ចេញ​​​មុខ​​​​ធ្វើ​សកម្ម​ភាព​​​​ និង​តែង​តែ​​រង​គ្រោះ​​ជំនួស​​ខ្លួ​ន​ជាដរាប​។​ ​ជន​ក្បត់​ជាតិ​រត់​ចោល​ស្រុក​ តែង​​​យក​​ប្រជា​ពលរដ្ឋ និង​អតីត​សកម្មជន​បក្ស​ឱ្យ​មក​​ប្រ​ឆាំង​​​ជា​មួយ​​រាជ​រដ្ឋា​​ភិ​បាល ​ដើ​ម្បីគោលដៅ​​នយោ​បាយ​របស់​ពួក​​គេ​​ជាដរាប​ ហើយ​ទី​បំផុត​គឺ​មាន​តែ​ប្រជាពលរដ្ឋ​ និង​អតី​ត​សកម្មជន​ដែល​ជឿ​ងប់​នូវ​ការ​បោក​ប្រាស់​ទេ​​ដែល​​ត្រូវ​ជាប់​គុគ​ ច្រវ៉ាក់​ជំនួស​ពួក​គេ​៕ ដោយ​៖ សួន ចំរើន
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...