Tuesday, July 23, 2019

ADB នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍកិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីក្រសួង លោកស្រី Sri Werning Handayni បានស្នើសុំមតិយោបល់មួយចំនួនពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ។ នាឱកាសនោះ លោក អ៊ិត សំហេង បានផ្ដល់នូវអនុសាសន៍ ក៏ដូចជាមតិយោបល់មួយចំនួនទៅកាន់លោកស្រី Sri Werning Handayni ផងដែរ ដើម្បីជំរុញឱ្យការសិក្សាអនុវត្តលើគម្រោងនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លោកបានស្នើឱ្យមានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើម។ លោករដ្ឋមន្ត្រី ក៏ស្នើទៅកាន់លោកស្រីតំណាង ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ។ លោក អ៉ិត សំហេង បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារលើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅធ្វើយ៉ាងណាឱ្យការងារនេះទទួលបានលទ្ធផលល្អ។ លោកស្រី Sri Werning Handayni បានយល់ព្រមទទួលយកអនុសាសន៍ និងសំណើទាំងឡាយរបស់លោករដ្ឋមន្ត្រី ដើម្បីយកទៅអនុវត្តលើការសិក្សាគម្រោងរបស់ខ្លួន។ សូមបញ្ជាក់ថា ជំនួយបច្ចេកទេសនេះត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន៣ រួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប្រទេស៣បន្ទាប់ ដែលគ្រោងនឹងផ្តល់ជំនួយបច្ចេកទេសនេះ រួមមាន៖ កម្ពុជា អាស៊ាបៃសង់ និងអ៊ូបេគីស្ថាន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...