Tuesday, November 6, 2018

លោក សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា ភ្លើងឆេះរទេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះ ពិនិត្យ ស្ថានភាពបង្កបង្កើនផលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមូល ដ្ឋានសង្កាត់ភ្លើងឆេះរទេះ ហើយក្នុងឱកាសនោះដែរ លោកក៏ បាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូនៅ សាលាបឋមសិក្សាភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនាឱកាសនោះ លោក សាយ ឈុំ បានថ្លែងការកោតសរសើរចំពោះការយកចិត្ត ទុកដាក់របស់លោកគ្រូអ្នកគ្រូ ក្នុងការថែទាំអប់រំបង្ហាត់បង្រៀនកូនៗ ដែលនៅតូចៗបានល្អ។ លោក សាយ ឈុំ បានមានប្រសាសន៍បន្តទៀតថា សាលាមានគុណភាព គ្រូមានគុណភាពគឺជាកត្តាកំណត់សម្រាប់ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការប្រកួតប្រជែងទីផ្សារ រីឯបរិស្ថានស្អាតអនាម័យល្អដែលធានាលើកកម្ពស់សុខុមាលភាពកុមារបានកាន់តែល្អនោះគឺជាកត្តាសំខាន់ព្រមជាមួយនោះដែរលោកគ្រូអ្នកគ្រូដែលមើលថែបង្ហាត់បង្រៀនផ្ទាល់ដល់កូនៗក៏ត្រូវតែមាន គុណធម៌សីលធម៌ល្អហើយនឹងសេចក្តីស្រឡាញ់ទៀតផង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...