Saturday, November 3, 2018

អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញបានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង

លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានីភ្នំពេញ រួមដំណេីរដោយលោក ចែម វីឌ៉្យា​ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​បារាំង និងគណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ បានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង នាព្រឹក​ថ្ងៃ​សុក្រ ០៩រោច ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨។​ ក្នុង​ជំនួប​ពិភាក្សា​ការងារ លោកអភិបាល​បានលេីកឡេីងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងបាន ថ្លែង​អំណរគុណ ដល់រដ្ឋាភិបាលបារាំង ក៏ដូច​ជា​ទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជា​បន្តបន្ទាប់​ រួម​ទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស​ក៏ដូច​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានីភ្នំពេញក្នុង​ក្រមខណ្ឌកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ នាពេល​កន្លង​មក។ ឆ្លៀតក្នុងឱកាស​នោះផងដែរ លោកអភិបាល បាន​ស្នើក្រសួង​កិច្ចការបរទេស​នៃ​សាធារណ​រដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី បន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងកម្ពុជា-បារាំង និង​រាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយឲ្យរាជធានី​ភ្នំពេញ​អាច​ក្លាយជាទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាតវៃ​នាពេល​អនាគត។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលេីការជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ខ្សែ Tramway ក្នុងជំហានទី៣នៃការសិក្សា។ ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងស្នើសុំឲ្យប្រទេសបារាំងបន្តគាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នានា និងជំរុញឲ្យ​អ្នក​វិនិយោគ​បារាំង ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានីភ្នំពេញលើ​វិស័យ​អភិវឌ្ឍន៍​ទីក្រុងប្រកបដោយចីរភាព៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...