Wednesday, October 31, 2018

អាកាសធាតុ អាចនឹងចុះត្រជាក់បន្តិចចាប់ពីថ្ងៃទី១ ដល់ ៧ ខែវិច្ឆិកា

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាការណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងបន្តទទួលឥទ្ធិពលពីខ្យល់ដែលបក់មកពីទិតខាងកើត (មកពីសមុទ្រចិនខាងត្បូង) ។ ទន្ទឹមនេះ ខ្យល់មូសុងឦសាន ក៏ចាប់ផ្តើមមានឥទ្ធិពលមកលើកម្ពុជា ដែលលក្ខណៈបែបនេះ ធ្វើកម្រិតសីតុណ្ហភាពអប្បបរមា មានកម្រិតចាប់ពី១៩ អង្សាសេ សម្រាប់ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដល់ ២៣អង្សាសេ ក្នុងក្របខណ្ឌទូទាំងប្រទេស ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...