Thursday, October 4, 2018

លោកស្រី ម៉ែន សំអន ប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែង

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានធ្វើពិធីក្រុងពាលី សូត្រមន្ត នមស្កាព្រះរតនត្រ័យ និងសម្តែងធម្មទេសនាសម្រាប់ពិធីកាន់បិណ្ឌទី ៩ នៅសារមន្ទីរទួលស្លែង នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។ ការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស-២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិការ៧ការសណ្តានដែលបានបាត់បង់ជីវិត។ សូមបញ្ជាក់ថា សារមន្ទីរទួលស្លែងត្រូវបានអង្គការយូនីស្កូ បានបញ្ជូលជាបណ្ណសារ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ទុកជាការចងចាំសម្រាប់មនុស្សជាតិ។ នៅក្នុងបរិវេណសារមន្ទីទទួលស្លែងមានផ្នូរខ្មោចចំនួន១៤ដែលបានកប់នៅទីនោះ ដែលគ្មានឈ្មោះ និងគ្មានអត្តសញ្ញាណពួកទេ តែស្ថិតនៅក្នុងការចងចាំជានិច្ចនូវវត្តមានរបស់ខ្មែរក្រហម នៅភ្នំពេញនាថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ គួររំលឹកថា របបកម្ពុជាប្រជាធិបតេយ្យ ឬស្គាល់ជាទូទៅថា របបខ្មែរក្រហម បានឡើងកាន់អំណាចពីឆ្នាំ១៩៧៥-១៩៧៨ និងបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត៣លាននាក់។ ពួកអតីតមេដឹកនាំជាន់ខ្ពស់ចំនួន៥រូបនៃរបបនេះ ត្រូវបានចាប់ខ្លួន និងធ្វើការជំនុំជម្រះទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ស្ថិតក្រោមច្បាប់កម្ពុជា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...