Friday, October 12, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ដោយសុខសុវត្ថិភាព

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូប្រទេសជប៉ុន ពីថ្ងៃទី៦​ ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន ជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ប្រទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ សំដៅធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានោះតាមរយៈជំនួបកំពូលនេះ មិនត្រឹមតែជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ ដើម្បីធ្វើការងារជិតស្និទ្ធថែមទៀតជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអគ្គលេខាធិការ អង្គការសហ​ប្រជាជាតិ (អ.ស.ប) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីភាពជាអ្នកដឹកនាំ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់អាស៊ានក្នុងការសម្រេចបាននូវវឌ្ឍនភាពដ៏ពិតប្រាកដឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...