Monday, October 1, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកបេសកកម្មនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ថាជាជោគជ័យដ៏ធំសម្រាប់ប្រជាជាតិខ្មែរ

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានរៀបចំជូនបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ថាបេសកកម្មរបស់លោក ចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ទទួលបានជោគជ័យគួរជាទីមោទនៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «កម្ពុជាមាតុភូមិខ្ញុំ ទោះឃ្លាតឆ្ងាយក្នុងរយៈពេលយូរ ឬឆាប់យ៉ាងណា ក៏អារម្មណ៍នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិ នៅតែពោរពេញដោយក្តីទន្ទឹង។ ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិ ពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា «ជោគជ័យ!»។» លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណ ដល់ជនរួមជាតិទាំងអស់ ដែលតែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់លោក នៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page ក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ លោកបានបន្តថា ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំង ដល់រូបលោកជំនួសការនឿយហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោងយប់ជាថ្ងៃ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយលោកដោយផ្ទាល់ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តថា លោកនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថាយើងនឹងជួបគ្នាជាថ្មីម្តងទៀត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...