Saturday, September 29, 2018

លិខិតមិត្តអ្នកអាន៖ អ្នកនយោបាយគង់ហ៊ានដឹកនាំធ្វើបាតុកម្មពីក្នុងផ្ទះបញ្ជាតាមទូរស័ព្ទ

ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកបានទទួល​បរាជ័យយ៉ាងអាម៉ាស់បំផុតជាថ្មីម្តងទៀតនៅបូរីញូយ៉កនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ ពេលដែលមានពល​រដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ១០០ នាក់ប៉ុណ្ណោះចូលរួមមហាបាតុកម្មដ៏រប៉េះរប៉ោះដែលខ្លួនបានរៀបចំដើម្បីប៉ុនប៉ងប្រឆាំង និងបំផ្លាញមុខមាត់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ផលអាក្រក់ដែលពួកបានសាងបានបែរ​មករកពួកគេវិញ មុខមាត់របស់ សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរ និងអេង ឆៃអ៊ាង ត្រូវបានបំផ្លាញទាំងស្រុង ហើយតម្លៃនយោបាយរបស់ពួកគេបានបាត់បង់ស្ទើរតែទាំងស្រុងព្រោះបងប្អូនពលរដ្ឋខ្មែរ លែងជឿទុកចិត្តចំពោះអ្នកទាំងនេះទៀត ហើយគឺមានតែក្រុមអ្នកចង្អៀត​ចង្អល់ និងងុបងុលមួយចំនួនតូចដែលនៅជឿតាមការបោកប្រាស់ ញុះញង់របស់ពួកគេ។ នៅញូយ៉ក ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរសង្ឃឹមថា នឹងមានសមុទ្រមនុស្សអ្នកប្រឆាំង ប៉ុន្តែជាក់ស្តែង បែរមានសមុទ្រមនុស្សប្រមាណជិត ១០០០ នាក់ដែលបានមកស្វាគមន៍និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថ្មីយ៉ាងកក់ក្តៅបំផុត និងដោយសេចក្តីថ្លៃថ្នូរ និងមោទនភាពបំផុត។ ដោយសារតែដឹងថាមិនអាចកៀងគរមនុស្សមកចូលរួមបាតុកម្មបាន ក្រុមអ្នកនយោបាយប្រឆាំងដែលសកម្មជាងគេ គឺ សម រង្ស៊ី ដែលដំបូងឡើយប្រកាសថានឹងដឹកនាំបាតុកម្មនោះ បែរជាប្រកាសមិនអាចចូលរួមបានដោយសារតែថាជាប់រវល់ប្រជុំគណបក្សសេរីពិភពលោកនៅអាហ្វ្រិកខាងត្បូង និងបេសកកម្មនៅខាងក្រៅ។ សម រង្ស៊ី និងគូកនរបស់ខ្លួនបានចាត់ទុកកិច្ចប្រជុំនេះថាជាការងារអាទិភាព។ ប៉ុន្តែរហូតមកទល់ពេលនេះគ្មានព័ត៌​មានណាមួយនិយាយពីកិច្ចប្រជុំនេះឡើយ។ កិច្ចប្រជុំដែល សម រង្ស៊ី និងគូកនបានលើកឡើងគឺគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ គ្មានការពិតឡើយ។ តាមពិត សម រង្ស៊ី មិនបានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងទេ ប៉ុន្តែសម្ងំដេកនៅផ្ទះរបស់ខ្លួន បញ្ជាការធ្វើបាតុកម្មតាមហ្វេសប៊ុក និងតាមទូរស័ព្ទ មិនហ៊ានចូលរួមដោយផ្ទាល់ឡើ​យខ្លាចខ្មាសគេ បាក់មុខបាក់មាត់ ព្រោះជាមហាបាតុមម្មដែលគ្មានមនុស្សចូលរួម។ ការភូតភរបោកប្រាស់ប្រជាជនឯង អ្នកគាំទ្រឯងគឺជាចរិតហ្ស៊ីនរបស់ សម រង្ស៊ី ហើយកំសាក មិនហ៊ានប្រឈមមុខនឹងការ ពិត មិនទទួលស្គាល់ការពិតគឺជាចំណុចខ្សោយរបស់ សម រង្ស៊ី តាំងពីកំណើត។ នៅមុននេះ សម រង្ស៊ី បានលើកឡើងថា ការធ្វើបាតុកម្មនៅអាមេរិកគឺសំខាន់ណាស់ដើម្បីស្តារលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា នេះគឺជាការងារអាទិភាព ហើយរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងដឹងថាសហគមន៍អន្តរជាតិធ្វើយ៉ាងណាក្រោយមហាបាតុកម្ម។ តើមានអ្វីជាអា​ទិភាព​នយោបាយសំខាន់ជាងនេះទៀត នេះមិនរាប់ថា ការរវល់របស់ សម រង្ស៉ី គឺជារឿងកុហកបោកប្រាស់សកម្មជនរបស់ខ្លួនផង។ តាមពិត អ្វីដែលសម រង្ស៊ី លើកនិងគ្រោងឡើងគ្រាន់តែជាផែនការខ្យល់ប៉ុណ្ណោះ។ អ្នកដែលទៅចូលរួមបាតុកម្មប្រឆាំងទៀតសោតសុទ្ធតែមិនបង្ហាញភាពថ្លៃថ្នូរ ដើរស្រែកឡូឡារហូតដល់សមត្ថកិច្ចនគរបាលអាមេរិកព្រមាន និងទាត់ឱ្យចូលរង្វង់ដែលគរគូសឱ្យដើរ។ ក្រុម​ប្រឆាំងរត់ចោលស្រុក នេះមិនមែនត្រឹមតែជាខ្ញុំកញ្ជះដាច់ថ្លៃបរទេសឡើយ តែបានដើរបំផ្លាញកម្ពុជាគ្រប់រូបភាព។ រីឯបងប្អូនប្រជពលរដ្ឋដែលគាំទ្រសម្តេចបានរក្សាបាននូវរបៀបរៀបរយ និងទទួលបាននូវការកោតសរសើរជាមនុស្សស៊ីវិល័យ និងប្រកបដោយអរិយធម៌រុងរឿង គោរពតាមច្បាប់កំណត់របស់អាជ្ញាធរ។ ឆ្លងតាមអ្វីដែលកើតលើកនេះ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសពិតជាមានភស្តុតាងបញ្ជាក់បន្ថែមទៀតថា សម រង្ស៊ី គឺជាអ្នកនយោបាយគង់ហ៊ាន កំសាកញី និងគ្មានគោលការណ៍ច្បាស់លាស់។ សម រង្ស៊ី ជាអ្នកន​យោបាយគិតមួយថ្ងៃធ្វើមួយថ្ងៃ និងជាអ្នកនយោបាយបោក​ប្រាស់អាជីព និងជាអ្នកបំផ្លាញជាតិពិតប្រាកដ។ ការប្រឹងស្រែកឡូឡារបស់អ្នកគាំទ្រខ្មោចបក្សសង្គ្រោះជាតិគឺគ្រាន់តែសំឡេងរ៉ៃយំតែប៉ុណ្ណោះ។ នៅលើកនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា​ភិបាលពិតជាបាននាំមកនូវជ័យជម្នះដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរមួយនេះដោយបំបាក់ក្រុមប្រតិកិរិយាប្រឆាំងផលប្រយោជន៍ប្រជាជន និងមជ្ឈដ្ឋានអមិត្តរបស់កម្ពុជាមួយចំនួនដោយទម្លាយផែនការនៃការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា និងផែនការបដិវត្តន៍ពណ៌។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពខ្លាំងរបស់កម្ពុជាលើគ្រប់វិស័យទាំង នយោបាយ ការទូត និងសេដ្ឋកិច្ចសង្គម ដល់ពិភពលោកទាំងមូលឱ្យដឹង ហើយកម្ពុជាពិតជាមានមោទនភាពជាតិយ៉ាងខ្លាំង និងមានមោទនភាពអ្វីដែលខ្លួនបានធ្វើសម្រាប់ថែរក្សាុសសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍ៕ ដោយ៖ ចៅចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...