Thursday, September 20, 2018

ឱកាសការងារជាង ២ម៉ឺន កន្លែង កំពុងរង់ចាំអ្នក កុំភ្លេចជួបគ្នា នៅមជ្ឈមណ្ឌលសន្និបាត ថ្ងៃទី២៧-២៨ ខែតុលាខាងមុខនេះ!

សម្រាប់សិស្ស/និស្សិត យុវជន និងសារណៈជនទូទៅ ជាពិសេសអ្នកកំពុង ស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន៣០០បញ្ជរ អាចរើសមុខតំណែងដែលលោកអ្នក ពេញចិត្តសម្រាប់ឱកាសការងារជាងពីរម៉ឺនកន្លែងពីបណ្តាក្រុមហ៊ុនល្បីៗ ទទួលបានការណែនាំអំពីអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារ ដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ នឹងទទួលបានគំនិត ចំណេះដឹង និងបទពិសោធន៍ សម្រាប់ លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃរបស់ពិព័រណ៍ការងារ និងផលិតភាព ជាតិឆ្នាំ២០១៨ ចាប់ពីម៉ោង០៨:០០ព្រឹក ដល់ម៉ោង០៨:០០ល្ងាច នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលរួមបញ្ចូលគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិ និងយុទ្ធនាការផលិតភាពជាតិ ដែលរៀបចំឡើងដើម្បីចូលរួមចំណែកក្នុង ការអនុវត្តប្រកបដោយភាពជោគជ័យនូវគោលនយោបាយ យុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ សម្តៅបង្កើនឱកាសការងារសមរម្យជូន ដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍ ជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូន ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។ ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថាជាកន្លែងជួបជុំដោយងាយ ស្រួលរវាងនយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាច ធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញ តាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំង ក្នុងទីផ្សារការងារ កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹង អំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។ សូមបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ «ទីភ្នាក់ងារជាតិមុខរបរ និងការងារ » នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមឧបត្ថម្ភដោយ ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince finance PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken , ក្រុម ហ៊ុន Prince Group, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និង មានកិច្ចសហការពីបណ្តាលក្រុមហ៊ុន/សហគ្រាសជាច្រើនបន្ថែមទៀត ។ ដូច្នេះសម្រាប់ម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានអប់រំ សហគ្រាសមានបំណង់ ចង់ចូលរួមជាវបញ្ជរដើម្បីជ្រើសរើសបុគ្គលិក ឬបង្ហាញពីផលិតផល ក្រុមហ៊ុនរបស់ខ្លួន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 017 871 807/017 467 423/017 467 423៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...