Monday, August 27, 2018

រដ្ឋសភាចេញសេចក្ដីជូនដំណឹង ពីការយាងរបស់ព្រះមហាក្សត្រ ជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំរដ្ឋសភានីតិកាលទី៦ លើកដំបូង នៅថ្ងៃទី០៥ ខែកញ្ញា

Credited: Fresh News: (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ​នឹងយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានបញ្ជាក់ថា បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូង សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងផ្ដើមការងារក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នីតិកាលទី៦។ ដោយឡែកនៅថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕​
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...