Wednesday, July 4, 2018

លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រៀបចំក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលលោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានអញ្ជើញក្រុងពាលីជួសជុលឡើងវិញ ដែលកាលពីលើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។ ដោយឡែក នៅថ្ងៃនេះ ចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញ មានរយៈពេលជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%ហើយ។ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានថ្លែងថា «ការជួសជុលឡើងវិញនេះ គឺជាការចូលរួមចំណែក ក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរសយើងបានបន្សល់ទុករហូត ដល់បច្ចុប្បន្ននេះ មួយផ្នែកទៀត ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវ សម្រាប់អ្នកជំនាន់ៗក្រោយតទៅទៀត និងមួយផ្នែកទៀត គឺជាការចូលរួមក្នុងការជំរុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារ ឲ្យរីកលូតលាស់បន្ថែមមួយកម្រិតទៀត»។ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេសក្រុមអ្នកជំនាញ និងជាងដែលបានខិតខំយកអស់កម្លាំងចិត្ត ក្នុងការចូលរួមក្នុងដំណើរការជួសជុលនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...