គ.ជ.ប ចេញសេចក្ដីសម្រេចស្ដីពីនីតិវិធីនៃការបញ្ចូល បញ្ជូន ត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម Voice Of Countryside ព័ត៍មានជាតិ សេចក្ដីជូនដំណឹង July 03, 2018 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចស្ដីពីនីតិវិធីនៃការបញ្ចូល បញ្ជូន ត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ការសម្រេចស្តីពីនីតិវិធី នៃការបញ្ចូល បញ្ជូន ត្រួតពិនិត្យ និងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមនេះ មានគោលដៅដើម្បីបង្កើនជំនឿទុកចិត្ត ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោតដល់គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់លទ្ធផលបោះឆ្នោតបឋមបានឆាប់រហ័ស យ៉ាងត្រឹមត្រូវ ទូលំទូលាយ និងតម្លាភាពដល់ភាគីពាក់ព័ន្ធទាំងអស់ និងដើម្បីធ្វើជាព័ត៌មាន និងទិន្នន័យសំខាន់ក្នុងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងលទ្ធផលបោះឆ្នោតផ្លូវការ។ សូមអានសេចក្តីសម្រេចរបស់ គ.ជ.ប ខាងក្រោម៖
0 comments