Wednesday, June 13, 2018

ដូណាល់ ត្រាំ៖ ការបាញ់​មីស៊ីល Tomahawk ចំនួន​៥៨គ្រាប់ លើ​មូលដ្ឋានទ័ព​ស៊ីរី គឺបង្ហាញ​យ៉ាងច្បាស់​ពីវិធីដែល​អាមេរិក ឆ្លើយតប​ការប្រើអាវុធ​ប្រល័យ​លោក.

Credited: Fresh News : (វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​បានអះអាងថា មីស៊ីលតូម៉ាហក (Tomahawk) ៥៨គ្រាប់ ដែលសហរដ្ឋអាមេរិក​បាញ់ស្រោចលើ​មូលដ្ឋាន​ទ័ពអាកាសស៊ីរី កាលពីខែមេសា ឆ្នាំ២០១៧ បានបង្ហាញ​យ៉ាងច្បាស់​ ពីរបៀបដែល​ទីក្រុង​វ៉ាស៊ីនតោន ឆ្លើយតប​ទៅនឹងការ​ប្រើប្រាស់​អាវុធគីមី និងអាវុធ​មហាប្រល័យដោយ​នរណា​ម្នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។ លោក ត្រាំ ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ​ទូរទស្សន៍ Fox News នៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក្រោយបញ្ចប់​ជំនួប​កំពូលជាមួយ​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរី។ បន្ថែមពី​លើនេះ នៅក្នុងបទ​សម្ភាសន៍នោះ លោក ត្រាំ ក៏បានបញ្ជាក់​ឡើងវិញ​ដែរថា មីស៊ីល​ទាំង​ ៥៨គ្រាប់​ ត្រូវបានបាញ់​ចេញ ខណៈលោក​កំពុងជួបពិភាក្សា​ការងារជាមួយ​ប្រធានាធិបតចិន លោក ស៊ី ជិនពីង នៅឯ រម្មណីយដ្ឋាន Mar-a-Lago នៃរដ្ឋ Florida។ ប្រធានាធិបតី​អាមេរិករូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំបាន​ប្រាប់គាត់ (លោក ស៊ី) ថា លោក​ប្រធានាធិបតី​... យើងទើបតែបាន​បាញ់មីស៊ីល ៥៨គ្រាប់ ស្រោចលើ​មូលដ្ឋានទ័ព​អាកាស​ស៊ីរី ដើម្បីវាយប្រហារ​លើគោលដៅ​មួយ​ចំនួន ហើយគាត់​បាននិយាយថា សូមនិយាយ​ម្ដងទៀត​ជាមួយអ្នកបកប្រែ​របស់គាត់។ ខ្ញុំបានតប​ទៅវិញថា ខ្ញុំទើបតែបាញ់​មីស៊ីល ៥៨​គ្រាប់»។ គួររំលឹកថា ក្រោយមាន​សេចក្ដីរាយការណ៍ពី​ការវាយប្រហារដោយ​អាវុធគីមី ក្នុងទីក្រុង ខាន់ហ្សេកខួន (Khan Sheikhoun) កាលពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានចេញបញ្ជា​ឱ្យកងទ័ពអាមេរិក​បាញ់មីស៊ីល Tomahawk ៥៨គ្រាប់ ចេញពីនាវាមុជទឹក សំដៅលើ​ឃ្លាំងស្ដុកអាវុធគីមី​របស់រដ្ឋាភិបាល​ស៊ីរី នៅឯមូលដ្ឋាន​ទ័ពអាកាស ហ្សាយីរ៉ាត (Shayirat) នៃខេត្ត ហូមស៍ (Homs) ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...