Tuesday, June 12, 2018

គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​ជាង​១០​លាន​សន្លឹក​សម្រាប់​បម្រើ​ការបោះឆ្នោត​នៅ​ថ្ងៃទី​១៥​មិថុនា

Credited: រស្មីកម្ពុជា​: ​ភ្នំពេញៈ​សន្លឹកឆ្នោត​ជាង​១០​លាន​៥​សែន​សន្លឹក​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ នីតិកាល​ទី​៦ នឹងត្រូវ​បោះពុម្ព​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង ដែល​ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ដោយ​ការបោះពុម្ព​សន្លឹកឆ្នោត​នេះ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​អញ្ជើញ​តំណាង​គណបក្សនយោបាយ​ទាំង​២០ និង​ភាគី​ពាក់ព័ន្ធ​ទៅពិនិត្យ​មើល​ការបោះពុម្ព​។ ​លោក​ហង្ស​ពុទ្ធា​សមាជិក​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ខាងមុខនេះ គ​.​ជ​.​ប នឹង​អញ្ជើញ​តំណាង​គណបក្សនយោបាយ អ្នក​ដ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ រួមទាំង​ភាគី​ពាក់ព័ន្ធ​ទៅ​ព​ពិនិត្យមើល​ការបោះពុម្ព​សន្លឹកឆ្នោត​។ ដោយ​លោក​បាន​បញ្ជាក់ថា ការ​ទៅពិនិត្យ​មើ​ការបោះពុម្ព​សន្លឹកឆ្នោត​នៅ​ថ្ងៃទី​១៥ ខែមិថុនា គឺជា​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត គឺ​ពិនិត្យ​ន​តាំងពី​ចង្វាក់​រហូត​ទៅដល់​ចេញ​ជា​សន្លឹកឆ្នោត​ចុងក្រោយ ដែល​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​បាន​។​ ​លោក​បាន​បន្តថា គណបក្សនយោបាយ​ទាំង​២០ បាន​ស្រុះស្រួល​គ្នា និង​ឯកភាព​ឲ្យ​បោះពុម្ព​សន្លឹកឆ្នោត បន្ទាប់ពី​គណបក្ស​និ​មួយៗ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​គណបក្ស អក្សរ រូប​សញ្ញា​គណបក្ស​រប​ស់​ខ្លួន​រួចរាល់​។ អ្នកនាំពាក្យ​គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា ចំពោះ​កា​រិ​យា័​យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​មាន​ជិត ២​ម៉ឺន ៣​ពាន់​ការិយាល័យ​។​ក្នុង​ការិយាល័យ​និ​មួយៗ អាចមាន​សន្លឹកឆ្នោត​ប​ម្រុ​ង​ពី​២៥​សន្លឹក​ទៅ​៧៤​សន្លឹក ដើម្បី​ត្រៀមលក្ខណៈ​ការ​គូស​ខុស និង​ដោយ​កត្តា​ផ្សេងៗ​មួយចំនួនទៀត​។​ ​ចំណែក​លោក​ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​បញ្ជាក់​ថាគ​.​ជ​.​ប​បានសម្រេច​ហើយ​អំពី​ទម្រង់​នៃ​សន្លឹកឆ្នោត​សន្លឹកឆ្នោត​ដែល​ត្រូវ​បោះពុម្ព​មាន​ចំនួន​ជាង​១០​លាន​៥​សែន​សន្លឹក​។​ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូ​៣២៩.២០០​សន្លឹក​សន្លឹកឆ្នោត​មួយ​សន្លឹក​តម្លៃ​៩០០​រៀល​។ អ្នកបោះឆ្នោត​មាន​ចំនួន​តែ​ជាង ៨​លាន​៣​សែន​នាក់​។​ ​គួរ​បញ្ជាក់ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ សរុប​ចំនួន​ជាង​៨.៣៨០.២១៧​នាក់ គិត​ជា​ភាគរយ ៨៤,៨០​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ប៉ាន់ស្មាន​អ្នកមាន​អាយុ ១៨​ឡើងទៅ ចំនួន ៩.៨៨២.៧៤៦​នាក់​។ ក្នុងនោះ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ស្រី ៤.៤៧០.៨៦៤​នាក់ គិត​ជា​ភាគរយ ៥៣,៣៥​ភាគរយ​។ ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២២.៩៦៧​ការិយាល័យ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...