Friday, June 29, 2018

ដូនជីបួសនៅវត្តអណ្តើក ខេត្តបាត់ដំបងម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតូចចិត្តមានជំងឺរ៉ាំរ៉ៃមើលមិនជា

Credited: Fresh News: (បាត់ដំបង)៖ ដូនជីម្នាក់បានបួសនៅវត្តអណ្តើក អស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយសារតែព្យាបាលរោគរ៉ាំរ៉ៃក្នុងខ្លួនមិនជាសះស្បើយ ក៏បានសម្រេចចិត្តយកកូនកាំបិតមកចាក់ក.ធ្វើអត្តឃាតសម្លាប់ខ្លួនឯង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៧៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ស្នាក់នៅក្នុងបរិវេណវត្តអណ្តើក ស្ថិតនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ លោក ម៉ឺ ឆេងលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំសំពៅបានឲ្យដឹងថា ដូនជីរងគ្រោះនេះជាស្រ្តីមេម៉ាយកូន១ មានឈ្មោះ តុត ញ៉ អាយុ៦៥ឆ្នាំ មានស្រុកកំណើត ភូមិកោះទាវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល បានមកស្នាក់នៅវត្តអណ្តើក គាត់បានមកបួសនៅវត្តអណ្តើកនេះជាង២០ឆ្នាំមកហើយ តែដោយសារមានជម្ងឺប្រចាំកាយព្យាបាលមិនជាសះស្បើយ ក៏សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនតែម្តង។ បើតាមដូនជីនៅក្នុងវត្ត និង​អ្នកស្នាក់នៅបន្ទប់ជិតខាងបានបំភ្លឺប្រាប់សមត្ថកិច្ចថា ដូនជីរងគ្រោះនេះ គាត់មានជម្ងឺរ៉ាំរៃប្រចាំកាយជាយូរមកហើយ គាត់តែងតែត្អូញត្អែ ប្រាប់ដូនជីក្នុងវត្តថាគាត់ចេះតែ​នៅមិនស្រួលក្នុងខ្លួនរាល់ថ្ងៃលំបាកក្នុងការរស់នៅម្នាក់ឯង មានកូនស្រីម្នាក់រស់នៅឆ្ងាយគ្មានអ្នកមើលថែ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែគាត់ចាក់គន្លឹះទ្វារពីក្នុង​ហើយយកកាំបិតមកចាក់ក.ស​ម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ភ្លាមៗនោះដូនជីក្នុងវត្តមានការផ្អើលឆោឡោហើយ បានរាយការណ៍ទៅ សមត្ថកិច្ចឲ្យចុះពិនិត្យតែម្តង។ បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេ​តុ គាស់ទ្វារមើលជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានប្រគល់ជូនគណៈកម្មការវត្ត និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...