Monday, June 11, 2018

លោក ស ខេង អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជន ចំនួន ១.៥២៧នាក់ ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជន នៅក្នុងក្រុងបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូករួម ពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពល ខេមរភូមិន អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបចំនួន ១៥២៧នាក់។ ការបំពាក់មេដាយនេះដែរ គឺជាការលើកចិត្ត និងផ្ដល់កម្លាំងចិត្តយ៉ាងធំធេង ដល់បងប្អូនអតីតយុទ្ធជនយើងដែលមិនអាចបំភ្លេចបាន និងនៅតែចងចាំជានិច្ច អំពីគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់អតីតយុទ្ធជនទាំងអស់ ដែលបានពលិកម្ម និងលះបង់នូវពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងប្រជាជនជាពិសេសរំដោះប្រទេសជាតិ ឱ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់ សព្វថ្ងៃនេះ។ តាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នូច ប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពី អង្គមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស លើកទី២មក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានប្រឹងប្រែងអនុវត្ត ភារកិច្ចរបស់ខ្លួន បានសម្រេចលទ្ធផលគួរជាទីមោទនៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជួយដោះស្រាយរាល់ការលំបាក របស់អតីតយុទ្ធជន និងគ្រូសារដែលជូបប្រទះបញ្ហាផ្សេងៗ។ ការគ្រប់គ្រងសមាជិកអតីតយុទ្ធជនកម្ពុជា នៅក្នុងខេត្តបាត់ដំបង មកដល់ខែ ឧសភា ឆ្នាំ២០១៨ នេះ មានចំនួន ១០.០៨៤នាក់ ក្នុងនោះពិការមានចំនួន ៤.៥៤៧នាក់ និវត្តជនមានចំនួន ៣.១២៩នាក់ បាត់បង់សមត្ថភាព មានចំនួន ១៣៨នាក់ ពលីមានចំនួន ២.០២០នាក់ និង និងមរណៈ មានចំនួន២៥០នាក់។ ចំពោះដំណើរការបែងចែកថវិកាមរណៈសង្រោះ គិតមកដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ បានបើកថវិកាជូនគ្រួសារសពចំនួន ៩០៥សព ស្មើនឹងថវិកាចំនួន ៣.៦២០.០០០.០០០ រៀល ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...