Tuesday, May 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញប្រគល់រង្វាន់ដល់កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី៩

នៅរសៀលថ្ងៃអង្គារទី២២ ខែឧសភា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កម្មវិធីគឺមានវត្តមានក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ជាច្រើនរូបចូលរួមផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំសំណេះសំណាល ជាមួយគ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនីនាពេលនេះ។ លោកពិតជាមានមោទនភាពជាខ្លាំងចំពោះក្រុមកីឡាករ កីឡាការិនីដែលទទួលបានជ័យលាភីទាំងអស់ដែលនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។ ភាពជោគជ័យទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់កូនក្មួយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ដែលបានធ្វើការបង្វឹក និងបណ្តុះបណ្តាលដល់កីឡាករកីឡាការិនីយើង។ ជាមួយគ្នានោះដែរ លោក ក៏បានកោតសរសើរ និងអរគុណចំពោះសហព័ន្ធកីឡា និងក្រសួងអប់រំយុវជន និងកីឡាដែលបានចូលរួមជំរុញវិស័យកីឡានេះឱ្យមានការីកចម្រើន។ សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះ គឺមានអត្តពលិកមកពី ២០ប្រទេសចូលរួម ហើយកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួនដោយជោគជ័យ ដោយដណ្ដើមបាន មេដាយមាស មេដាយសំរឹទ្ធ និងមេដាយប្រាក់ជាច្រើន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...