Sunday, May 6, 2018

យកពោត​បារាំង និងខ្ជាយ​ច្នៃធ្វើភេសជ្ជៈ​ទទួល​ទាន ពិតជា​មានប្រយោជន៍​លើសការស្មាន​មែន

Credited: Cambo Space (បរទេស)៖ បច្ចុប្បន្ននេះ​ពោតបារាំង​បានទទួលការ​ពេញនិយមខ្លាំង ពីសំណាក់​បងប្អូន​ខ្មែរយើង ដោយសារ​វាមានតម្លៃ​ថោក ងាយដាំដុះ និង​ភាគច្រើន​គឺវាដុះតាម​បែបធម្មជាតិ ដោយមិន​ចាំបាច់ត្រូវថែ​ទាំច្រើន និងប្រើ​សារធាតុគីមី​នោះឡើយ។ ភាគច្រើន​វាត្រូវបាន​ទទួលទាន​ដោយយក​ទៅ អាំង ដាក់ក្នុងស៊ុប និងស្រុះជន្លក់​ទឹកផ្សេងៗ​ប៉ុណ្ណោះ ហើយ​ពេលនេះ សាកវាយក​ទៅច្នៃធ្វើភេសជ្ជៈទទួលទាន​វិញម្តងមើល នោះអ្នកនឹង​ទទួលបាន​ប្រយោជន៍​ជាច្រើន និងទាំងស្រុង​ពីផ្លែពោត​បារាំងនេះតែម្តង៖ ១. វិធីធ្វើទឹកពោតបារាំង៖ – យកពោតបារាំងស្រស់ចំនួនពីរផ្លែធំល្មម រួចកាត់ចុង​ទាំងសង​ខាងចេញ – បន្ទាប់មក​ដាក់ត្រាំ​នៅក្នុងទឹកមួយ​កែវធំ រួចទុកត្រាំ​រយៈពេល ១យប់ – ទទួលទាន​ភេសជ្ជៈនេះ​ក្នុងពេលព្រឹក​នៅពេលពោះ​ទទេ ៣០នាទី មុនទទួលទាន​អាហារពេល​ព្រឹកនេះ។ – អនុវត្តបែបនេះ​រយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាត​ជាតិពុលក្នុងតម្រង​នោមរបស់អ្នក និងបង្កើន​តួនាទីរបស់វា​បានល្អ។ ២. អត្ថប្រយោជន៍ខ្ពស់បន្ថែម៖ * វាអាចជួយព្យាបាល​រោគក្រពះពោះវៀន​ ដោយសារពោតបារាំង​មានជាតិរំអិល​ជាច្រើន ( Pectin និង Gum ) ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិន​ឲ្យរាលដាល​ខ្លាំង។ * បំប៉នទារកក្នុងគត៌, បង្កើតគ្រាប់​ឈាមក្រហម * សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង * ជួយបង្កើនកោសិកា​ឈាម ជួយប្រឆាំង​ជម្ងឺមហារីក កាត់បន្ថយការជ្រៀត​ចូលនៃជម្ងឺហឺត * ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ * កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រង​ជាតិស្ករដល់ អ្នកដែល​កើតជម្ងឺទឹក​នោម​ផ្អែម។ * បើយើង​ពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើនដល់​សុខភាពយើង។ ៣. វិធីធ្វើទឹកទឹកខ្ជាយ​៖ វាអាចជួយព្យាបាល​ពេលឈឺឆ្អឹង​ខ្នង និង​សន្លាក់៖ វិធីធ្វើ៖ កិនខ្ជាយ ៣មើមយកទឹក បន្ទាប់​មកលាយជាមួយទឹកស្អាត ១កែវ រួចដាំអោយពុះ។ ទុកអោយត្រជាក់បន្តិចប្រមាណ ១៥នាទី រួចលាយទឹក​ឃ្មុំមួយស្លាប​ព្រាបាយ និងក្រូចឆ្មា ០២ចំណិត ជាមួយទឹក​ខ្ជាយ​ខាងលើ ៤. វិធីប្រើប្រាស់ទឹកខ្ជាយ៖ ពិសា១ កែវ រាល់ពេលព្រឹក និង ពេលល្ងាច មុនហូបបាយ ហើយ ០៣សប្តាហ៍ក្រោយ នឹងអាចទទួល​បានលទ្ធផល​ល្អប្រសើរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...