Wednesday, May 30, 2018

​តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ដែល​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ជា​អ្នកបម្រើ

Credited: រស្មីកម្ពុជា ភ្នំពេញៈ​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​ទារុណកម្ម​លើ​ក្មេងស្រី​ជា​អ្នកបម្រើ​បាន​ត្រូវ​តុលាការ​សម្រេច​កាលពីរ​សៀ​ល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​តាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​ យោងតាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​ស្ត្រី​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ទៅ​១០​លាន​រៀល​បើសិនជា​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​ ​ថៅកែ​ហាង​រូបនេះ​ឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ សុភា​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅផ្ទះ​អ្នកលក់​សម្លៀកបំពាក់​មួ​យ​កន្លែង លេខ​១៧​អា ខាងត្បូង​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន រា​ធានី​ភ្នំពេញ​។​ ​ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ មក​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​រយៈពេល​៤​ឆ្នាំ​ហើយ ជា​អ្នកធ្វើការងារ​ផ្ទះ មាន​ស្រុកកំណើត​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្មេងស្រី​រងគ្រោះ មាន​បងប្អូន​៩​នាក់ ប្រុស​៤​នាក់ ស្រី​៥​នាក់ នាង​ជា​កូន​ទី​៨ មាន​ឪពុក ឈ្មោះ ជា សួ អាយុ​៦៨​ឆ្នាំ ឈឺ​នៅ​កន្ទេល មាន​ម្តាយ​ឈ្មោះ ឡេ ឡាយ អាយុ​៦៥​ឆ្នាំ មុខរបរ​លក់​បន្លែ​។​ ​តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ ទាំង​ទឹកភ្នែក ក្នុង​អារម្មណ៍​ភ័យញ័រ ប្រាប់​សមត្ថកិច្ច​ថា នាង​ត្រូវបាន​ស្ត្រី​ខាងលើ យកមក​ឱ្យធ្វើ​ការងារ តាំងពី​អាយុ​១២​ឆ្នាំ​មកម្ល៉េះ ធ្វើជា​កូនឈ្នួល​បម្រើ ផ្ទះ​រហូតមក​ដល់ពេលនេះ អស់​រយៈពេល​៤​ឆ្នាំ​ហើយ​។ ស្ត្រី​ម្ចាស់ផ្ទះ បង្ខំ​ឲ្យ​ធ្វើ​ការងារ​តាំងពីព្រឹក​ទល់​យប់ បើ​ធ្វើ​មិនទាន់​ទេ​បាន​យក​ដែក វាយ​ពេញ​រាងកាយ​ក្បាល ជួន​យក​ម្ជុលដេ​ប៉ាក់ មកចាក់​លើ​រាងកាយ​ក្នុង​១​ថ្ងៃ​ឱ្យ​ហូបបាយ​២​ពេល ពេលព្រឹក និង​ពេល​ល្ងាច ថ្ងៃត្រង់​បន្ត​ឲ្យ​ធ្វើ​ការងារ​។​ ​ក្មេងស្រី​រងគ្រោះ បាន​បន្តទៀតថា មក​ស្នាក់នៅ​ធ្វើការ​ដំបូង បាន​ប្រាក់​ឈ្នួល​៦០​ដុល្លារ​ក្នុង​១​ខែ ទើបតែ​១​ឆ្នាំ​មកនេះ បាន​១០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ខែ​ថ្មីៗ​នេះ ម្តាយ​នាង​មានការ​ខ្វះខាត ថវិកា ទិញ​ថ្នាំ​ព្យាបាល​ឪពុក បាន​សុំ​ខ្ចីលុយ​១០០​ដុល្លារ​មុន​។ អ្វី​ជាងនេះទៅទៀត ម្ចាស់ផ្ទះ​ដាក់​បំរាម​មិនឱ្យ​និយាយ​រឿង ធ្វើ​ទារុណកម្ម រាងកាយ ប្រាប់​អ្នកជិតខាង ឬ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ​នៅឯ​ស្រុក​ឡើយ មិន​អនុញ្ញាត​ឲ្យ​ជួប​និយាយ​ជាមួយ​ម្តាយ​តាម​ទូរស័ព្ទ​ទៀតផង​។​ ​ករណី​ខាងលើ​ក្រោយពី​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រូវបាន​ស្ត្រី​ខាងលើ​ឡូឡា រករឿង​ទាំង​អ្នកជិតខាង គំរាម​វាយ​ស្ត្រី​ម្នាក់​នៅក្បែរនោះ ដែល​ជួយ​ឈឺឆ្អាល​រឿង​ខាងលើ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...