Wednesday, May 2, 2018

សន្លឹកបៀរសម្រាប់លេងរបស់គណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា ពិតជាមានសន្លឹកបៀរអាត់បួន សម្រាប់លេងជាមួយបណ្តាគណបក្សនយោបាយផ្សេងៗដែលមានអត្ថិភាពនៅកម្ពុជា ះ - អាត់ ទី១ គឺ គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិនុងស្នាដៃជាប្រវត្តិសាស្ត្រក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៏ប៉ុលពត បានទាន់ពេលវេលាតាមការអំពាវនាវរបស់ប្រជាជន ។ - អាត់ ទី ២ គឺ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវនយោបាយបង្រួមបង្រួមជាតិឈានដលកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ បេីកផ្លូវឲ្យអ៊ុនតាក់រៀបចំការបោះឆ្នោតឆ្នាំ៩៣ បង្កេីតរដ្ឋធម្មនុញ្ញសម្រាប់ប្រេីប្រាស់ដល់សព្វថ្ងៃ ។ - អាត់ ទី ៣គឺគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនយោបាយឈ្នះ ឈ្នះ ធ្វេីឲ្យអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមត្រូវរលំរលាយទាំងស្រុង នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិនិងប្រជាជនកម្ពុជា ។ - អាត់ទី៤ គឺគណបក្សប្រជាជនកម្ពុជាបានដឹកនាំសង្គមកម្ពុជាតាមរយៈរាជរដ្ឋាភិបាលកម្ព្ជជា ដឹកនាំដោយសម្តេចតេជោហ៊ុន់ សែន ជានាយករដ្ឋមន្ត្រី កសាងនិងអភិវឌ្ឈន៏ប្រទេសមានការរីកចម្រេីនលេីគ្រប់វិស័យ ធ្វេីឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតទាប និងឈានទៅរកចំណូលមធ្យមកម្រឹតខ្ពស់នាពេលខាងមុខ ។ សន្លឹកបៀរអាត់ ទាំងបួន នេះគឺជាស្នាដៃនិងគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់យកទៅប្រកួតប្រជែងជាមួយគណបក្សនយោបាយនានាដែលបានដាក់បេក្ខភាពប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ។ អាស្រ័យហេតុនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាផ្តល់ការគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខដេីម្បីគណបក្សបន្តបេសសកកម្មដឹកនាំកសាងនិងអភិវឌ្ឈន៏ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រេីនថែមទៀតស្របតាមបំណងប្រាថ្នារបស់បងប្អូនជាម្ចាស់ឆ្នោត ។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...