Wednesday, May 2, 2018

ឯកឧត្តម សុខ ឥសាន៖ ការបង្កើតគណបក្សនយោបាយនៅកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា អនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ ប្រជាពលរដ្ឋកម្ពុជាមាន សិទ្ធិនយោបាយយ៉ាងទូលំទូលាយ និងស្មើភាពគ្នាចំពោះមុខច្បាប់ ។ ដូច្នេះ ការបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រប់រូប ។ ការនិយាយថា បណ្តាគណបក្សនយោបាយដែលត្រូវបានបង្កើតឡើង គឺជាអាយ៉ងរបស់គណបក្សកាន់អំណាច ឬដោយការគាបសង្កត់ណាមួយ ឬដោយសារក្រោមឥទ្ធិពលពីខាងណាមួយ គឺជាការរំលោភរដ្ឋធម្មនុញ្ញ គឺជាការប្រមាថលើសិទ្ធិនយោបាយរបស់ពលរដ្ឋ និងជាការប្រមាថដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យ៉ាងជាក់ស្តែង។ ការនិយាយថាគណបក្សនយោបាយដែលត្រូវបានបង្កើតឡើង គឺជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា និងគ្រាន់តែជាការប្រថាប់ត្រាឲ្យគណបក្សកាន់អំណាចបន្តកាន់អំណាច គឺជាវប្បធម៌លាបព័ណ៌ ដែលពួកអតីតៈបក្សប្រឆាំងតែងតែប្រើកន្លងមកតែប៉ុណ្ណោះ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...