Monday, April 30, 2018

ប្រទះឃើញសពស្ត្រីម្នាក់ក្នុងអណ្តូង, អ្នកភូមិ និងសមត្ថកិច្ចដាក់ការសង្ស័យលើបុរសជាប្តីជាឃាតក

Credit: Fresh News

(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់បន្ទាប់ពីទៅបោកខោអាវ ហើយមិនបានឃើញត្រឡប់មកផ្ទះវិញចំនួន២ថ្ងៃនោះ ស្រាប់តែនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានគេប្រទះឃើញសាកសពក្នុងអណ្តូងទឹក ហើយក៏បាត់មិនឃើញបុរសជាប្តី ថែមទាំងនៅមាត់អណ្តូងនោះ​មានស្នាមឈាមទៀត ក៏ត្រូវ​អ្នកភូមិ និងសមត្ថកិច្ចដាក់​ការសង្ស័យ លើបុរស​ជាប្តីថាជាឃាតក។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិអូគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ព។ បើយោងតាមស្ត្រីឈ្មោះ ម៉ន ឡង ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្តាយ រស់នៅភូមិអូគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កូនគាត់បានយកខោអាវទៅបោកគក នៅអណ្តូងក្រោយផ្ទះហើយ បានបាត់រហូតរយៈពេល២ថ្ងៃ ស្រាប់តែថ្ងៃនេះ មានការភ្ញាក់ផ្អើលប្រទះឃើញសាកសពនៅ ក្នុងអណ្តូងទឹកទើបរាយការណ៍ ទៅសមត្ថកិច្ចតែម្តង ។ បើតាមប្រភពពីលោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរឈ្មោះ ម៉ន ឡង គាត់និយាយថា គាត់បាត់កូនស្រីឈ្មោះ ផៃ សុខគៀង ភេទស្រី អាយុ២០ឆ្នាំ មានប្តីឈ្មោះ ម៉ាប់ វុទ្ធី ហៅម៉ាប់ អាយុ២៤ឆ្នាំ (ស្រុកកំណើតខេត្តពោធិ៍សាត់) បាត់ទាំង២នាក់ តាំងពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មកហើយ ទើបតែឃើញសាកសពកូនស្រី ក្នុងអណ្តូងនៅថ្ងៃនេះ ។ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានទេ ចំពោះករណីនេះ តែប្រភពអ្នកជុំវិញបានលើកឡើងថា អាចករណីមនុស្សឃាត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...