Tuesday, February 6, 2018

អភិបាលរាជធានីភ្នំពេញ យកប្រធានបទ៤ចំណុច ​មកពិភាក្សា​ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដដើម្បីរកភាពខ្លាំង ភាពខ្សោយ​ សម្រាប់បន្តដឹកនាំអភិវឌ្ឍន៍ទីក្រុង



(ភ្នំពេញ)៖ ​រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ស្ថិតក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ដើម្បី​ពិនិត្យ​នូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបាន របស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៧។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ​បានលើកឡើងថា អង្គសន្និបាតបូកសរុបរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ នឹងប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុច មកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៨ ឲ្យបានល្អ ក្នុងនោះរួមមាន ​ទី១៖ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបញ្ហាចរាចរ, ទី២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម, ទី៣៖ ការ​បម្រើ​សេវា​សាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤៖ បញ្ហាប្រឡាយលូ និងសំណង់ខុសច្បាប់​។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អង្គ​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលរាជធានី ធ្វើយ៉ាងណាឲ្យមូលដ្ឋានទាំងមូលមានការ​អភិវឌ្ឍន៍រីកចម្រើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អប្រសើរ ពិសេស​ធ្វើយ៉ាងណាអនុវត្តឲ្យបាន៩ចំណុច ​ដែលធ្វើឲ្យភូមិ ឃុំ​មានសុវត្ថិភាព។
សូមជម្រាបថា សន្និបាតក៏មានការចូលរួមពី ប្រធានសាលាដំបូង, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ និងលោក លោកស្រីជាថ្នាក់ដឹកនាំពាក់ព័ន្ធ ប្រមាណ៥០០នាក់ផងដែរ៕
ដោយ៖Fresh News






Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...