Friday, February 9, 2018

វិធានការក្តៅ៖ រាល់រថយន្តតទ្រុង និងដឹកលើសទម្ងន់កម្រិតកំណត់ នឹងត្រូវចាប់ទុក និងកាត់ទ្រុងដោយមិនលើកលែង ចាប់ពីម៉ោងសូន្យ យប់នេះទៅ!!!


យោងតាមអនុសាសន៍របស់សម្ដេចតេជោ បានអោយដឹងថា៖ “ចាប់ពីសូន្យម៉ោងយប់ឆ្លងចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨តទៅ ឱ្យតែមានឡានតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវចាប់បញ្ចូលទ្រុងទាំងអស់ ពីព្រោះ យានយន្តទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់ដែលយើង
រកលុយទាំងលំបាក លុយខ្លួនឯងផង លុយខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអីបានមកបំផ្លាញផ្លូវដើម្បីចំណេញក្រុមហ៊ុនមួយ?”។

សូមបញ្ជាក់ផងដែរថាក្នុងឆ្នាំ ២០១៧នេះ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន៖
- រថយន្ត ២.៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀល។
- បានកាត់ទ្រុងចេញ ១.២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះទ្រុងតខាងក្រោយ ៤៧៣គ្រឿង។





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...