Saturday, February 3, 2018

ឯកឧត្តម សុខ ឥសាន បានថ្លែងថា មេដឹកនាំបក្សប្រឆាំង ប្រព្រឹត្តបទល្មេីសដោយចេតនា


ដោយសារមហិច្ឆតាអំណាច ក្រុមមេដឹកនាំអតីតៈបក្សប្រឆាំងមិនញញេីតនឹងអនុវត្តបទល្មេីសច្បាប់ រហូតដល់ប្រព្រឹត្តបទល្មេីសក្បត់ជាតិថែមទៀត

- អនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការណែនាំរបស់បរទេសដែលជាទោសក្បត់ជាតិ តាំងពីឆ្នាំ១៩៩៣មក។
- ដឹកនាំបាតុកម្មអនាធិបតេយ្យ បង្ករអំពេីហឹង្សានាំឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈនិងជីវិតមនុស្ស ហេីយមិនទទួលខុសត្រូវ ។
- ប្រព្រឹត្តបទល្មេីសព្រហ្មទ័ណ្ឌ រហូតដល់តុលាការកាត់ទោសឲ្យជាប់គុក២ឆ្នាំ និងប្រាក់ពិន័យ ៨ លានរៀល ហេីយរត់គេចខ្លួនរហូត ។
- បង្កេីរបស់ដែលហៅថា ចលនាសាង្គ្រោះជាតិ ខុសច្បាប់ ធ្វេីសកម្មភាពញុះញង់ឲ្យមានសកម្មភាពប្រឆាំងសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលជាអំពេីភេរវកម្មប្រឆាំងនឹងប្រទេសជាតិឯង ។

ដូច្នេះ ទង្វេី និងសកម្មភាពល្មេីសច្បាប់ ដែលក្រុមមេដឹកនាំបក្សប្រឆាំងបានធ្វេីគឺជាចេតនាសុទ្ធសាធ មិនមែនពួកមេដឹកនាំទាំងនេះឆ្កួត មិនដឹងស្មារតី នោះទេ ។


Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...