(បរទេស)៖ កន្លងមកនេះអ្នកមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាបុរសចេញញើសច្រើនជាងស្រ្តី? ចំនុចនេះអ្នកជំនាញផ្នែកសិរីរវិទ្យាបានប្រាប់ថា នេះដោយសារតែស្រ្តីអាចសម្របខ្លួន និងសីតុណ្ហភាពក្តៅច្រើនជាងបុរស ជាហេតុធ្វើឲ្យស្រ្តីចំនាយពេលវេលាយូរជាង ទម្រាំតែកម្តៅសាយភាយរហូតដល់ចេញញើស ដែលជាហេតុធ្វើឲ្យស្រ្តីក្រចេញញើសតិចជាងបុរស។
ម្យ៉ាងវិញទៀតក្នុងពេលដែលមានអាកាសធាតុក្តៅ សរសៃឈាមឆ្មាលៗនឹងរីកធំឡើង ធ្វើឲ្យឈាមទៅចិញ្ចឹមស្បែកកាន់តែច្រើនជាងមុន ហើយនាពេលនោះ ក្រពេញមួយក្នុងចំនោមក្រពេញទាំងពីរដែលមាននៅលើស្បែក នឹងទទួលយកសារធាតុទឹកពីឈាម ហើយជំរុញជាតិទឹកដែលមាននៅស្បែកស្រទាប់លើ ទៅក្រៅក្លាយជាញើស។
ក្រពេញញើសទាំងនេះរួមមានក្រពេញអេកគ្រីន ដែលជាក្រពេញញើស ភាគច្រើនក្នុងចំនោមក្រពេញញើសជាង ៣លានក្រពេញ ក្នុងរាងកាយមនុស្ស និងក្រពេញអាប៉ូគ្រីន ជាក្រពេញដែលធ្វើឲ្យញើសធុំក្លិនមិនល្អ ក្រពេញនេះមាននៅម្តុំក្បាល ក្លៀក និងក្រលៀន។
គួរបញ្ជាក់ថា ការបញ្ចេញញើស ធ្វើឲ្យសីតុណ្ហភាពរាងកាយចុះទាប ជាពិសេសនៅតំបន់ដែលមានអាកាសធាតុសើមខ្លាំង ដោយប្រតិកម្មនេះប្រើពេលវេលាយូរជាង តំបន់ដែលមានអាកាសធាតុស្ងួត៕
0 comments