(ភ្នំពេញ) ៖ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ ចំណូលដែលទទួលបានពីការលក់ប័ណ្ណទស្សនា រមណីយដ្ឋានអង្គរ បានថវិកាចំនួន១០១.៩៧៦.៤៣៩ដុល្លារ កើនឡើងជាងឆ្នាំ២០១៦។ នេះបើយោងតាមមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថវិកាពីការលក់សំបុត្រនេះ កើនឡើងជាងឆ្នាំ២០១៦ចំនួន ៧២,៥៤ភាគរយ។ក្នុងនោះចំនួនភ្ញៀវចូលទស្សនាវិញ មានចំនួន ២.៤៥៧.០២៣នាក់ កើនឡើងជាងឆ្នាំ២០១៦ ចំនួន១១,៨២ភាគរយ។ ចំណែកឧបត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយៈពេល១១ខែវិញ មានចំនួន ៤.៣៣៩.៩៦៤ដុល្លារ។
សេចក្តីប្រកាសរបស់គ្រឹះស្ថាន អង្គរបានឲ្យដឹងទៀតថា សម្រាប់ខែធ្នូវិញ ទទួលបានចំណូល ១២.៣១៥.១៩៨ដុល្លារ កើនឡើងជាងខែធ្នូ ឆ្នាំ២០១៦ ៧១,៩៧ភាគរយ។ ក្នុងនោះភ្ញៀវបានចំនួន២៦៧.២១៩នាក់៕
0 comments