ជយោ ! សម្តេចតេជោ ហ៊ុន សែន
- សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្វែងរកមា៌គាដេីម្បីរំដោះជាតិឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៏ប៉ុល ពត ។
- សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដទៃទៀតបង្កេីតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ២ ធ្នូ ១៩៧៨ ដែលមានគោលនយោបាយ ១១ ខ ។
- សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត សហការជាមួយកងទ័ពស្មគ្រចិត្តវៀតណាម វាយផ្តួួលរំកំរបបប្រល័យពូជសាសន៏ប៉ុល ពត សង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះមរណៈ នាថ្ងៃ ៧មករា ឆ្នាំ៧៩ ។
- សម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតដឹកនាំសង្គ្រោះប្រជាជនកម្ពុជា រួចផុតពីគ្រោះទុរភិក្ស និងទប់ស្កាត់បានពីការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៏ ប៉ុលពត ។
- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ សម្រេចការចរចា ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ បញ្ចប់ជម្លោះរវាងភាគីខ្មែរ បេីកផ្លូវឲ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣ រៀបចំរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ និងរៀបចំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ១ ដឹកនាំប្រទេសតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស ។
- សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនយោបាយ ឈ្នះ - ឈ្នះ ឈានដល់រកបានសន្តិភាពពេញលេញជូនជាតិមាតុភូមិ នាឆ្នាំ ១៩៩៨ បេីកឱកាសស្តារ កសាង និងអភិវឌ្ឈន៏ប្រទេសរីកចម្រេីនដល់សព្វថ្ងៃ ។
- សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ធានាស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណសង្គម ធានាតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពទូលំទូលាយ ជីវភាពរីកចម្រេីនរុងរឿង ។
- សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស មានមុខមាត់លេីឆាកអន្តរជាតិ ការពារបានឯករាជ្យភាព អធិបតេយ្យភាពជាតិ ការពារបានបូរណភាពទឹកដី ស្មេីភាព ស្មេីសិទ្ធិជាមួយបណ្តាប្រទេសលេីពិភពលោក ដោយឈរលេីមូកដ្ឋានគោរពគ្នា និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
- សម្តេចតេជោ ហ៊ុន សែន ទប់ស្កាត់បានទាន់ពេលវេលាសកម្មភាពនិងឧបាយកលនៃបដិវត្តន៏ព៌ណ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងនាំមកនូវគ្រោះមហន្តរាយពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មី បានទាន់ពេលវេលា រក្សាបាននូវសេចក្តីសុខរបស់ប្រជាជនកម្ពុជា រក្សាបានស្ថេរភាពសង្គមកម្ពុជា ។
- សម្តេចតេជោ ហ៊ុន សែន មានភាពឈ្លាសវៃក្នុងការដឹកនាំរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឈន៏ប្រទេសឲ្យមានការរីកចម្រេីនរុងរឿង ទៅជាប្រទេសមានចំណូលមធ្យមកម្រឹតទាប និងឈានទៅមានចំណូលមធ្យមកម្រឹតខ្ពស់ នាពេលខាងមុខ កាត់បន្ថយបានជាបន្តបន្ទាប់ភាពក្រីក្រពីប្រជាជនកម្ពុជា ។
- សម្តេចតេជោ ហ៊ុន សែន ជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ៕


0 comments