Friday, January 5, 2018

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​លើក​ទី​២


(​ភ្នំពេញ​) ៖ ព្រះរាជាណាចក្រ​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ (Lancang-Mekong) ដែល​នឹងមាន​ថ្នាក់ដឹកនាំ​ប្រទេស​ចំនួន​៦ រួមមាន មហាអំណាច​ចិន វៀតណាម ឡាវ ភូមា ថៃ និង​កម្ពុជា​មក​ចូលរួម​ចាប់ពី​​ថ្ងៃទី​៩-១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​។​
​យោងតាម​កម្មវិធី​នៃ​កិច្ច​ប្រជុំបាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​មាន​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​សន្តិភាព​និង​ការអភិវឌ្ឍ​ដោយ​​ចីរភាព​» ។

​នៅ​ថ្ងៃទី​៨ ខែមករា ២០១៨ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ នឹង​អញ្ជើញ​មកដល់​កម្ពុជា​។​
កិច្ចសហប្រតិបត្តិការ Lancang-Mekong នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​បណ្តា​ប្រទេស​ដែលមាន​ទន្លេមេគង្គ​រួមគ្នា ជាពិសេស​ប្រយោជន៍​ស្នូល​សម្រាប់​កម្ពុជា​ពី​កិច្ចសហប្រតិបត្តិការ Lancang – Mekong​គឺ​ការកៀងគរ​បាន​នូវ​អ្នកវិនិយោគ​​ទុន​ពី​ប្រទេស​ចិន និង​ប្រទេសជិតខាង​ឲ្យ​ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា ៕​
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...