============
(ភ្នំពេញ) ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានទស្សនៈវិស័យច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមដ៏សកម្មពីគ្រប់ក្រសួង-ស្ថាប័ន និងជនរួមជាតិទាំងអស់ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។
បើគិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ពីម្សិលមិញនេះ គឺជាខួបលើកទី១៣ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា។ ក្នុងរយៈពេល ១៣ឆ្នាំ កន្លងមកនេះ កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួចនិងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលមានសមាជិកចំនួន១៦៤ (មានប្រទេសកំពុងតម្រង់ជួរសុំចូលចំនួន ៣៣ ផ្សេងទៀត) បានពុះពារគ្រប់ឧបសគ្គ និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ដែលជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕
0 comments