Friday, January 22, 2021

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Real Madrid លោក Zidane «ឆ្លងកូវីដ-១៩»

(អេស្ប៉ាញ)៖ ក្លឹបបាល់ទាត់ Real Madrid បានប្រកាសថា គ្រូបង្វឹក និងជាអ្នកចាត់ការរបស់ពួកគេ គឺលោក Zinedine Zidane បានធ្វើតេស្តឃើញវិជ្ជមាន ចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Be Soccer នៅយប់ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន ក្រុម Real Madrid មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះឡើយ ដោយគ្រាន់តែគូសបញ្ជាក់ដូច្នេះថា«Real Madrid C. F. សូមជូនដំណឹងថា គ្រូបង្វឹករបស់យើង គឺលោក Zinedine Zidane បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19»។ ដូច្នេះមានន័យថា លោក Zidane នឹងត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់គាត់ ហើយក៏នឹងខកខានការប្រកួតរបស់ក្រុម Real Madrid ជាមួយក្រុម Alavés និងក្រុម Levante ដែលខ្លួនធ្វើជាម្ចាស់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...