Wednesday, August 14, 2019

ទស្សនៈមិត្តអ្នកអាន ៖ បាតុកម្មនៅតូក្យូ ជាសម្រែកមួយនៅក្នុងវាលរហោឋាន !

ជារឿងមួយគួរឱ្យអាម៉ាស់ ដែលក្រុមឧទ្ទាមក្រៅច្បាប់បាន ប្រកូកប្រកាសរកមនុស្សរាប់ខែមកហើយដើម្បីឱ្យមកចូលរួមនូវរបស់ដែលពួកគេបានហៅថា «មហាបាតុកម្ម» នៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នោះបែរជាមានមនុស្សមួយតំបរស្វា និងគ្មានតំណាងពីប្រទេសជប៉ុនមកអើតមើលអ្វីបន្តិចទៅវិញ។ នៅមុនពេលដើរហែរបាតុកម្មនេះ ក៏មានកម្មវិធីដែលពួកគេឱ្យឈ្មោះថាជាវេទិកាសាធារណៈដែលគួរឱ្យអស់សំណើចផងដែរ ព្រោះថាអ្នកចូលរួមទាំងនោះពុំមានអ្នកណាផ្សេងក្រៅពីក្រុមរបស់គេ ដែលមានយាយហួរ (មួរ សុខហួរ) ជាអ្នកដឹកនាំរឿង និងលោក អ៊ុង រិទ្ធី ជាអ្នកឧបត្ថម្ភកម្មវិធី ព្រមទាំងមានយាយៗពីរបីនាក់ ជាអ្នកឡើងសំដែងតួរៀបរាប់នោះទេ។ ពួកមេក្លោងទាំងពីរនាក់នេះបានសំដែងនូវការខកចិត្តជាខ្លាំង នៅពេលដែលអ្នកកាសែតសួរនាំពីការដែលមិនឃើញមានតំណាងរដ្ឋាភិបាលជប៉ុនមកចូលរួមក្នុងវេទិកា ក៏ដូចជាការដើរហែក្បួនបាតុកម្មនោះ។ ដូច្នេះហើយ បានជាពួកគេមានការអៀនខ្មាស់ សំរេចចិត្តមិនចូលរួមការហែក្បួនបាតុកម្មនោះទេ ដោយទុកឱ្យពួកអាម៉ីអាថោងជាអ្នកចេញសំដែងទៅវិញ។ ជាការពិត ការធ្វើបាតុកម្មជាការសំដែងមតិ ដែលពួកគេអាចធ្វើបាន ដោយត្រូវគោរពតាមច្បាប់របស់ប្រទេសជប៉ុនដែលគេបានកំណត់ទីតាំង និងម៉ោងពេលឱ្យយ៉ាងច្បាស់លាស់ មានន័យថាគេវាស់ដីនិងម៉ោងឱ្យដើរ ដូច្នេះហើយគ្រាន់តែដើរដល់ទីតាំងភ្លាម ប៉ូលីសជប៉ុនបាន ដើរដេញឱ្យរំសាយការប្រមូលផ្តុំភ្លាមៗ។ ជាការកត់សំគាល់ ការធ្វើបាតុកម្មនេះគឺគ្មានទទួលបាននូវអ្វីជាដុំកំភួនក្រៅពីការដើរស្រែកអាក្រោសតាមដងផ្លូវដូចក្រុមមនុស្សឆ្កួតនោះឡើយ ព្រោះ ៖ ទី១ គ្មានការចាប់អារម្មណ៍អ្វីពីប្រជាជនជប៉ុននោះទេ ដូច្នេះការធ្វើបាតុកម្មនេះគឺជារឿងដែលគ្មានប្រយោជន៍អ្វីបន្តិចសោះឡើយ។ ទី២ គ្មានប្រសិទ្ធភាព និងគ្មានឥទ្ធិពលអ្វីមកលើរាជរដ្ឋាភិបាលក្នុងស្រុកនោះទេ ព្រោះវាជារឿងច្រំដែលៗ ដែលពួកក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះធ្លាប់បានធ្វើនៅប្រទេសមួយចំនួនកន្លងមកហើយ។ ម្យ៉ាងទៀត ដំណើរការនៃការគ្រប់គ្រងប្រទេស ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាមិត្ត ជាពិសេសជាមួយប្រទេសជប៉ុន គឺនៅតែមានភាពល្អប្រសើរ រវាងរដ្ឋ និងរដ្ឋ ជាធម្មតា។ ទី៣ គ្មានការទទួលញត្តិពីតំណាងរាជរដ្ឋាភិបាលជប៉ុន ឬតំណាងរាស្ត្រជប៉ុនណាម្នាក់នោះទេ។ មានន័យថា រាជរដ្ឋាភិបាលជប៉ុនគេមិនទទួលស្គាល់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះទេ គឺគេធ្វើកិច្ចការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតវិញ។ ជប៉ុនបានចាត់ទុកថា ការតវ៉ានោះគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ គឺតែងតែមានមតិប្រឆាំងនឹងរាជរដ្ឋាភិបាលមួយចំនួនតូចដូចនៅប្រទេសជប៉ុនដូច្នោះដែរ។ ទី៤ វាជាការបរាជ័យយ៉ាងអាម៉ាស់ក្នុងការធ្វើវេទិកាសាធារណៈនៅទីនោះ ដោយសារអ្នកចូលរួមមានចំនួនដ៏តិចតួចស្តួចស្តើងបំផុត ដែលប្រមូលមនុស្សមកពីច្រើនប្រទេសដូចជាអាមេរិកផង កាណាដាផង កូរ៉េផង ជប៉ុនផង ប៉ុន្តែបានមនុស្សប្រមាណជិតមួយរយនាក់ប៉ុណ្ណោះ សួម្បីតែអ្នកដែលចូលរួមក៏ទទួលស្គាល់ថាមានគ្នាចូលរួមស្តួចស្តើងផងដែរ។ ម្យ៉ាងទៀត គ្មានការទទួលស្គាល់ ឬចូលរួម និងឱ្យតំលៃពីតំណាងរដ្ឋាភិបាលជប៉ុននោះទេ ទាំងនៅក្នុងវេទិកាសាធារណៈ និងការដើរស្រែកតាមដងផ្លូវ គឺដើរស្រែកតែគ្នាឯងប៉ុន្មាននាក់ប៉ុណ្ណោះ។ ទី៥ ជាដំណើរកំសាន្តទៅកាន់ទីក្រុងតូក្យូរបស់យាយហួរ និងក្រុមពួកគេដែលបានរៃអង្គាសប្រាក់កន្លងមកដើម្បីបំពេញឯកសារចំណាយលើទឹកប្រាក់ដែលធ្លាប់ប្រមូលបាន និងបន្តល្បិចបោកប្រាស់រៃអង្គាសប្រាក់បន្ថែមទៀតប៉ុណ្ណោះ។ ដូច្នេះហើយទើបគេឃើញអ្នកកាន់ហិបដើររៃអង្គាសប្រមូលប្រាក់ដោយឥតអៀនខ្មាស់ទាំងនៅលើវេទិកាសាធារណៈ និងនៅទីតាំងដែលពួកគេប្រមូលផ្តុំគ្នាមុនហែរ។ តាមព័ត៌មានពីអ្នកដែលបានចូលរួមនោះ បានលួចផ្តល់ព័ត៌មានពីកន្លែងស្នាក់នៅរបស់ក្រុមបាតុករមកថាពួកគេជាក្រុមកម្មករនៅកូរ៉េ ដែលគេជួលឱ្យទៅចូលរួមធ្វើបាតុកម្ម បានទៅលេងនៅប្រទេសជប៉ុនផង និងត្រូវចូលរួមហែបាតុកម្មមួយភ្លែតផងប៉ុណ្ណោះ។ ពួកគេបានផ្ញើព័ត៌មានមកប្រាប់ទៀតថា មេក្លោងបាតុកម្មគឺយាយបិសាចសក់ស (មួរ សុខហួរ) និងឈ្មោះ អ៊ុង រិទ្ធី ដែលជាអ្នកឧបត្ថម្ភកម្មវិធីមិនហ៊ានចូលរួមហែរបាតុកម្មទេដោយខ្មាស់គេពីរឿងគ្មានតំណាងជប៉ុនចូលរួម។ យាយ ហួរ បានចាត់ឱ្យក្រុមយាយចាស់ៗ៤ទៅ៥នាក់ ជាដៃជើងឱ្យចូលរួមដើរស្រែកអាក្រោសតាមដងផ្លូវជំនួសវិញ។ ចំណែកអ្នកដែលគេជួលពីកូរ៉េទៅនោះមិនបានស្រែកបន្ទរស្រុះគ្នានោះទេ ហើយគ្រាន់តែដើរដល់កន្លែងកំណត់ភ្លាម ពួកគេក៏ចែកផ្លូវគ្នាអស់ភ្លាមដែរ ។ ជារួម ផែនការប្រកូកប្រកាសគ្នារាប់ខែ និងការឱ្យឈ្មោះថាជា «មហាបាតុកម្ម» នៅទីក្រុងតូក្យូនោះគឺបានត្រឹមក្លាយជាផែនស្ករចែកគ្នាលិឍប៉ុណ្ណោះ។ ការបរាជ័យយ៉ាងអាម៉ាស ដោយហេតុថាគ្មានតំណាងរាជរដ្ឋាភិបាលជប៉ុនណាម្នាក់គេចាប់អារម្មណ៍នោះទេ ដូច្នេះការធ្វើបាតុកម្មនេះគ្រាន់តែជារូបភាពដូចការធ្វើលើកមុនៗនៅកូរ៉េ និងអាមេរិកប៉ុណ្ណោះគ្មានខ្លឹមសារ ឬសម្ពាធអ្វីមករារាំងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាទេ តែវាបានត្រឹមតែជា «សម្រែកមួយនៅក្នុងវាលរហោឋាន» ប៉ុណ្ណោះ ៕ ដោយ៖ សួន ចំរើន
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...