Saturday, November 25, 2017

ឯកឧត្តម សុខ ឥសាន៖ ក្តីសង្ឃឹម ទាំង អស់សង្ឃឹម


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះលោកឳពុកនាង កញ្ញា កឹម មនោវិទ្យា នៅតែមានក្តីសង្ឃឹមថា លោកឳពុកនាងនឹងគណបក្សសាង្គ្រោះជាតិនឹងអាចមានលទ្ធភាពរួចពីការឃុំឃាំង និងបានរស់ឡេីងវិញ ហេីយនឹងមានវត្តមានធ្វេីសកម្មភាពនយោបាយប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាខែកក្កដា ២០១៨ ជាមិនខាន ។
ក្តីសង្ឃឹមរបស់កញ្ញា កឹម មនោវិទ្យា វាគ្រាន់តែជាក្តីស្រមៃ ដែលមិនអាចក្លាយទៅជាការពិតនោះឡេីយ ។ ក្នុងនីតិរដ្ឋ ច្បាប់គឺច្បាប់ ហេីយជីវិតអ្វីមួយតែស្លាប់ហេីយ គឺមិនអាចរស់ឡេីងវិញទេ ទោះបីមានគ្រូមន្តពូកែណាមកជួយយិតយោងប្រោះព្រំយ៉ាងណាក៏ដោយ ។

សម័យសវ ទី២១ ទៅហេីយ លែងមានលោកតាឥសី និងព្រះឥសូរ ចេះជប់ ចេះប្រោះ ហេីយ កុំថាដល់ទៅការគំរាមកំហែងដាក់សម្ពាធប្ញដាក់ទណ្ឌកម្មសេដ្ឋកិច្ចស្អីនោះ មិនអាចទាល់តែសោះ ។ ការសម្រេចរបស់តុលាការគឺជាការសម្រេចក្នុងក្របខ័ណ្ឌនៃឯករាជ្យភាព អធិបតេយ្យភាពជាតិកម្ពុជា គ្មានបរទេសណាអាចមកបង្គាប់បញ្ជាបានជាដាច់ខាត ។
រាល់ទង្វេី និង សកម្មភាពដេីម្បីជួយឲ្យឯឧ កឹម សុខា និងបក្សប្រឆាំងរស់ឡេីងវិញ វាគ្រាន់តែជាការជួយស្តារអាយ៉ងរបស់ខ្លួនក្នុងការបានអនុវត្តដំណេីរការបដិវត្តន៏ព៌ណរបស់ក្រុមខ្លួនតែប៉ុណ្ណោះ ដែលជាក្រឹត្យក្រមក្នុងទំនាក់ទំនងរវាងចៅហ្វាយនាយ និងអាយ៉ង គ្មានអ្វីចម្លែកទេ ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...